- 2022-03-23 07:06:51
- ព័ត៌មាន
នៅខ្មែរ TikTok បង់ពន្ធហើយ! វៀតណាម ក៏កំពុងប្រមូលពន្ធពីក្រុមហ៊ុន Facebook និង Google
- 2022-03-23 07:06:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅខ្មែរ TikTok បង់ពន្ធហើយ! វៀតណាម ក៏កំពុងប្រមូលពន្ធពីក្រុមហ៊ុន Facebook និង Google
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ នាយកដ្ឋានពន្ធដារវៀតណាម បានឲ្យដាក់ដំណើរការនូវគេហទំព័រមួយឈ្មោះថា «eVietnam Tax» ក្នុងគោលបំណងកៀរគរចំណូលពន្ធពីសេវាកម្មឌីជីថលក្រុមហ៊ុនបច្ចេកវិទ្យាធំៗដូចជា Facebook និង Google កំពុងរកស៊ីនៅក្នុងប្រទេសវៀតណាម។
លោក Nguyen Van Phung ប្រធានអគ្គនាយកដ្ឋានពន្ធដារវៀតណាមមានប្រសាសន៍ថា៖ «យើងរកឃើញថាមានក្រុមហ៊ុនបរទេសជាច្រើននៅក្នុងប្រទេសមិនទាន់បង់ពន្ធនៅឡើយ និងយឺតយ៉ាវក្នុងដំណើការនេះផងដែរ។ ឆ្លៀតក្នុងឱកាសនេះ យើងបានជួយសម្រួលដល់ក្រុមហ៊ុនបច្ចេកវិទ្យាបរទេសទាំងនោះ ក្នុងការបង់ពន្ធបាននៅគ្រប់ពេលវេលា គ្រប់ទីកន្លែង មិនថានៅលើយន្តហោះក៏អាចឆ្លៀតពេលបំពេញបែបបទបានដែរតាមរយៈសមិទ្ធិផលជាដំណោះស្រាយបច្ចេកវិទ្យាលើគេហទំព័រ។» គេហទំព័របានបើកជាផ្លូវការកាលពីថ្ងៃចន្ទទី ២១ មីនាឆ្នាំ ២០២២ កន្លងទៅថ្មីៗនេះ។ គេហទំព័រនេះផ្ដល់ភាពងាយស្រួលក្នុងការចុះបញ្ជីស្នាមពាក់ព័ន្ធពន្ធដារនានា ព្រមទាំងការប្រមូលពន្ធលើទំនិញនិងសេវាកម្មឌីជីថលផ្សេងៗជាច្រើនទៀត។
ចំពោះក្រុមហ៊ុនបច្ចេកវិទ្យាបរទេសកំពុងរកស៊ីនៅវៀតណាមមានចំនួនដល់ទៅ ៦៤ ក្រុមហ៊ុនឯណោះ។ បើគិតតែ Facebook, Google, Netflix, Amazon និងក្រុមហ៊ុនដទៃទៀតរកឃើញថា ក្រុមហ៊ុនទាំងនោះត្រូវជាប់បំពេញកាតព្វកិច្ចបង់ពន្ធដល់ទៅ ២១៨ លានដុល្លារក្នុងរយៈពេលបួនឆ្នាំ៕
ប្រែសម្រួលដោយ៖ រក្សា | ប្រភព៖ Vietnamnet