• 2022-03-01 05:22:39
  • ព័ត៌មាន

TikTok អាប់ឌែតថ្មីបង្ហោះវីដេអូចាប់ពី ១០ នាទីឡើងហើយបើកឲ្យរកលុយបានទៀត

  • 2022-03-01 05:22:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

TikTok បានបញ្ចេញកំណែអាប់ឌែតថ្មីជាផ្លូវការសម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោក កាលពីចន្ទកន្លងទៅ។ មុខងារថ្មីនោះអាចបង្ហោះវីដេអូចាប់ពី ១០នាទីឡើងដែលជាប្រភេទវីដេអូរយៈពេលវែង។

រូបតំណាង

មុខងារថ្មីអាចបង្ហោះវីដេអូ១០ នាទី គឺជាមុខងារដែលអាចងាយស្រួលដល់ Creator ក្នុងការរកចំណូលអនឡាញ (Monetize) និងអាចរក្សារអ្នកប្រើប្រាស់ឱ្យនៅលើផ្លេតហ្វមរបស់ខ្លួនបានយូរ ថែមទៀតផង។

បើយោងតាមប្រភពពីលោក Matt Navarra អ្នកជំនាញប្រឹក្សាយោបល់លើ Social-media បញ្ជាក់ថា Tik Tok កំពុងផ្តល់មធ្យោបាយថ្មីៗមានប្រយោជន៍ដល់អ្នកប្រើប្រាស់ទាំងអស់។ ម្យ៉ាងទៀត ការដាក់ចេញនូវវីដេអូបែបនេះក៏ដើម្បីឱ្យ Creator អាចផលិតវីដេអូគំនិតថ្មីៗនិងមានពេលយូរជាងមុន។

រំឮកដែរថា Tik Tok ធ្លាប់បានបើកសាកល្បងឱ្យ Creator បង្ហោះវីដេអូរយៈពេលចន្លោះចាប់ពី ៥-១០ នាទីរួចមកហើយកាលពីឆ្នាំ ២០២១ កន្លងទៅ។ រីឯគូប្រកួតប្រជែងផ្សេងៗទៀត ក៏មានមុខងារស្រដៀង TikTok ដែរតែមានរយៈពេលខ្លីជាង ដែលមានដូចជា៖ YouTube Short បង្ហោះវីដេអូបាន ១នាទី និង Facebook ក៏បញ្ចេញមុខងារថ្មីដែរគឺ Facebook Reel រយៈពេល ១នាទីដូចគ្នា៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រែសម្រួលដោយ៖ រក្សា | ប្រភព៖ BusinessInsider

មតិយោបល់