• 2022-01-14 06:34:23
  • ផលិតផលថ្មី

ឡាន Lexus ថ្មី​បែប Off-road ខ្ចី​រូបរាងពី​ NX 450h+

  • 2022-01-14 06:34:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lexus បាន​បង្ហាញ​ចេញ​គំរូ​រថយន្ត Off-road ថ្មីមួយ ដោយ​ខ្ចីរូបរាង​ទាំងស្រុង​ពី NX 450h+ សម្រាប់​អ្នកប្រើប្រាស់​ដែល​ស្រឡាញ់​រថយន្ត​ប្រណីត​ ប៉ុន្តែចង់​យកវា​ក្នុងការ​បើកបើរផ្សេងព្រេងក្នុងព្រៃភ្នំ។

រូបរាង​ខាងក្រៅនៃ​រថយន្ត Off-road នេះ​ត្រូវបាន​ឌីហ្សាញ​ជាលក្ខណៈ unique ដែល​ប៉ាណា​ និង​ដៃទ្វារ​ពណ៌ខ្មៅរលោង ទំហំ​កង់ ១៧អ៊ីញ រុំដោយសំបកកង់បន្លា Off-road របស់​ក្រុមហ៊ុន BFGoodrich។ នៅ​ខាងលើដំបូល​រថយន្ត គឺមាន​ធ្នើ​មួយ​សម្រាប់​ដាក់​ឥវ៉ាន់​បន្ថែមទៀត។

​យ៉ាងណាមិញ ក្រុមហ៊ុន Lexus មិន​បានបញ្ជាក់​លម្អិតអំពី​លក្ខណៈសម្បត្តិ និងតម្លៃរបស់​រថយន្ត​នេះឡើយ។ ប៉ុន្តែគេដឹងថា NX 450h+ ប្រើម៉ាស៊ីន Plug-in Hybrid ចំណុះ ២,៥លីត្រ ជាមួយនឹង​អាគុយទំហំ ១៨,១គីឡូវ៉ាត់ម៉ោង ដើរដោយ​ម៉ូទ័រអគ្គិសនី២ ដែល​ផលិតបាន​កម្លាំងសរុប ៣០២សេះ ហើយ​ពេលសាកពេញ​អាចធ្វើដំណើរបាន ៦០គីឡូម៉ែត្រ។

​ក្រៅពីរថយន្តខាងលើ Lexus ក៏បាន​បង្ហាញ​នូវ​គំរូ​រថយន្ត​ផ្សងព្រេង​មួយទៀត (Recreatiional Off-Highway Vehicle) ដើរដោយអ៊ីដ្រូហ្សែន បំពាក់​ម៉ាស៊ីន​ចំណុះ ១,០លីត្រផងដែរ៕

ប្រភព៖ carscoops ប្រែ​សម្រួល៖ សំភី

មតិយោបល់