• 2022-01-13 01:56:01
  • ផលិតផលថ្មី

Rode ចេញមីក្រូហ្វូនកាមេរ៉ាថ្មី VideoMic Go II មានទំងន់ស្រាលបំផុត

  • 2022-01-13 01:56:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Rode បានប្រកាស VideoMic Go II ដែលជាមីក្រូហ្វូន Shotgun ប្រភេទបំពាក់លើកាមេរ៉ា ដែលមានទំងន់ស្រាល ។ ជាមួយនឹងមីក្រូហ្វូនថ្មីនេះ វាទទួលបានការអាប់ឌែតបន្ថែមច្រើនបើប្រៀបនឹងម៉ូដែលចាស់ ដែលធ្វើឲ្យវាកាន់តែធ្វើការបានល្អជាងមុន។

នៅលើរូបរាងខាងក្រៅវិញ VideoMic Go II ត្រូវបានឌីហ្សាញតូចជាងមុន និងស្រាលជាងមុន ដែលមានទម្ងន់ត្រឹមតែ ៨៩ក្រាមប៉ុណ្ណោះ។ របៀបប្រើប្រាស់ទាំងស៊េរីមុន និងក្រោយនេះគឺមានភាពងាយស្រួលដូចគ្នា ពោលគឺគ្រាន់តែដោតខ្សែរ TRS output 3.5mm វាដឹងដំណើរការស្រេច។

ទោះបីជាវាផលិតឡើងដើម្បីប្រើជាមួយនឹងកាមេរ៉ា តែវាក៏នៅតែអាចប្រើប្រាស់ជាមួយនឹង ទូរសព្ទ ឬកុំព្យូទ័របានផងដែរ។ អ្នកប្រើប្រាស់អាចជ្រើសរើសយកការភ្ជាប់ដោយប្រើរន្ធ ៣.៥មីល្លីម៉ែត្រ ឬរន្ធ USB-C បានដូចគ្នា។ បន្ទាប់ពីភ្ជាប់ហើយ អ្នកអាចប្រើប្រាស់វាជាមួយនឹងកម្មវិធីមួយចំនួនដូចជា Rode Connect, Rode Central ឬ Rode Reporter ជាដើម។

Rode បានសន្យាថាមីក្រូហ្វូននេះនឹងអាចធ្វើការបានយ៉ាងពេញលក្ខណៈ ជាមួយនឹងកម្មវិធីដែលស្ថិតក្រោមការគ្របគ្រងរបស់ក្រុមហ៊ុនផ្ទាល់។ ការប្រើប្រាស់កម្មវិធីទាំងនោះ អ្នកប្រើប្រាស់អាចប្រើប្រាស់មុខងារសំឡេងពិសេស ដូចជា audio processing និងកម្រិតគុណភាពសំឡេងបែប Studio ដែលគាំទ្រគ្រប់ឧបករណ៍របស់អ្នក។

មីក្រូហ្វូន VideoMic Go II នេះត្រូវបានបង្កើតឡើងមកដោយផ្តោតលើភាព ងាយស្រួលប្រើប្រាស់ និងមានទម្ងន់ស្រាល ដែលស័ក្កសមសម្រាប់ការប្រើប្រាស់គ្រប់បែបយ៉ាង ទាំងអ្នកទើបចាប់ផ្តើម រហូតដល់អ្នកជំនាញ។ សម្រាប់តម្លៃ និងថ្ងៃចេញលក់វិញ គឺនៅមិនទាន់មានប្រភពបញ្ជាក់នោះទេ៕

អត្ថបទ៖ Thea Sothun

មតិយោបល់