• 2022-01-11 06:50:54
  • ផលិតផលថ្មី

Honda X-Adv ឆ្នាំ២០២២ ជិតចេញលក់​ឆាប់ៗ តម្លៃដដែល​តែកម្លាំងម៉ាស៊ីន​ធំជាងមុន

  • 2022-01-11 06:50:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ Honda X-Adv 750 ឆ្នាំ​២០២២ នឹង​ត្រូវ​ចេញលក់​នៅក្នុង​អំឡុងពាក់កណ្តាល​ខែមករានេះនៅ​ប្រទេសម៉ាឡេស៊ី ដោយ​រក្សាតម្លៃដដែលប្រមាណ ១៦ ១៦៣ដុល្លារ ប៉ុន្តែ​កម្លាំង​ម៉ាស៊ីន​មានការកែប្រែថ្មី ដោយធំជាងមុនបន្តិច។

ម៉ូតូ Scooter ដែល​កំពុងពេញនិយមមួយនេះ ប្រើប្រាស់ម៉ាស៊ីន​ចំណុះ ៧៤៩សេសេ ផលិតបានកម្លាំង ៥៧,៨សេះ និង​កម្លាំងរមួល ៦៩ញ៉ូតុនម៉ែត្រ ដែលធំជាងស៊េរីមុន ៤សេះ។

យ៉ាងណាមិញ ទម្ងន់​របស់ម៉ូតូនេះ​ស្រាលជាងមុន ដោយមានទម្ងន់ត្រឹម ២៣១គីឡូក្រាម ដោយសារ​ដកចេញផ្នែកខ្លះនៃតួម៉ូតូ។ ឃ្លុបក្រោមកែប​អាច​ផ្ទុក​ឥវ៉ាន់ដល់ ២២លីត្រ គ្រប់គ្រាន់​សម្រាប់​ដាក់មួកសុវត្ថិភាព​មួយ។

X-ADV បាន​បំពាក់​កុងទ័រឌីជីថលប្រភេទកញ្ចក់ TFT-LCD ទំហំ ៥អ៊ីញ ភ្ជាប់មកជាមួយមុខងារ Voice Control តាម​រយៈ Bluetooth និងកាស។ វា​អនុញ្ញាតឱ្យអ្នកបើកបរអាចរៀបចំ​ការខលទូរសព្ទ អ៊ីមែល ស្តាប់ចម្រៀង និង​មើលផែនទី​ជាដើម ដែល​បញ្ជាចេញតាមស្មាតហ្វូន។ ក្រៅពីនេះ វា​ក៏មានរន្ធសាកថ្ម USB និង​មាន​ចង្កៀង​ជាប្រភេទ LED។

លើសពីនេះ ម៉ូតូ Honda X-ADV មាន Mode សម្រាប់​បើកបរចំនួន៤ រួមមាន Standard, Sport, Rain និង Gravel រួមទាំង Mode ទី៥ នៅពេលប្រើមុខងារ​ទប់លំនឹង traction control៕

ប្រភព៖ paultan ប្រែ​សម្រួល៖ សំភី

មតិយោបល់