• 2022-01-06 02:15:53
  • ផលិតផលថ្មី

LED Projector ជំនាន់ថ្មីពី Samsung ប្រែក្លាយ Projetor ធម្មតាទៅជាទូរស្សន៍វៃឆ្លាត

  • 2022-01-06 02:15:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះគឺជា LED Projector ថ្មីពី Samsung ដែលមានរូបរាងតូច និងស្រាល សម្រាប់ប្រើប្រាស់បែបគ្រួសារ។ រូបរាងរបស់វាត្រូវបានឌីហ្សាញឡើងមក រាងជាស៊ីឡាំង ស្រដៀងនឹងកាមេរ៉ាសុវត្ថិភាព អាចបង្វិលបាន ១៨០ដឺក្រេ។

សមត្ថភាពរបស់វាអាចបញ្ចាំងរូបភាពបានដល់កម្រិត 1080p ក្នុងទំហំចាប់ពី ៣០ អ៊ីញ ដល់ ធំបំផុត ១០០ អ៊ីញ ទៅតាមចម្ងាយពី Projector ទៅជញ្ជាំង។ វាក៏មានមុខងារតម្រង់ និងមុខងារ Focus ដោយស្វ័យប្រវត្តិផងដែរ ដើម្បីជួយសម្រួលកុំឲ្យអ្នកប្រើប្រាស់ហត់ក្នុងការសារ៉េ។

ជាមួយនឹង Projector នេះ អ្នកប្រើប្រាស់ក៏មិនចាំបាច់ស្វែងរកឧបករណ៍បំពងសំឡេងពីក្រៅមកដែរ ព្រោះថាវាមានភ្ជាប់មកជាមួយស្រាប់តែម្តង។ មិនតែប៉ុណ្ណោះ លទ្ធភាពបញ្ចេញសំឡេងរបស់វាគឺអាចបាចសាចជុំវិញ ៣៦០ដឺក្រេ ទៀតផង។

លើសពីនេះ Samsung ក៏បានដាក់ប្រព័ន្ធប្រតិបត្តិការទូរទស្សន៍វៃឆ្លាតរបស់ខ្លួនចូលមកក្នុងនេះតែម្តង មានន័យថាអ្នកប្រើប្រាស់ក៏អាចប្រើវាសម្រាប់ការកម្សាន្តដាច់ដោយឡែក មិនចាំបាច់ភ្ជាប់ជាមួយឧបករណ៍ផ្សេងទៀតក៏បាន។

ដោយសារតែវាមានរូបរាងតូច Samsung ក៏បានគិតគូរដល់គ្រឿងបរិក្ខាខាងក្រៅ សម្រាប់បន្ថែមភាពងាយស្រួលដល់អ្នកប្រើប្រាស់។ គ្រឿងទាំងនោះមានដូចជា គម្របលេន​ សម្រាប់បង្កើតបរិយាកាសពន្លឺក្នុងបន្ទប់, ស្រោមការពារជម្រាបទឹក សម្រាប់ពេលយកចេញក្រៅ និង ថ្មជំនួយ សម្រាប់ពេលប្រើប្រាស់នៅទីកន្លែងគ្មានអគ្គិសនីជាដើម។

គួរបញ្ជាក់ផងដែរថា LED Projector នេះនឹងមានដាក់លក់នៅលើទីផ្សារសហរដ្ឋអាមេរិក ក្នុងតម្លៃ ៨៩៩ដុល្លារ តាមរយៈវេបសាយ Samsung ដោយផ្ទាល់៕

អត្ថបទ៖ Thea Sothun

មតិយោបល់