• 2022-01-06 01:09:43
  • ហាងឆេងផលិតផល

Yamaha Aerox 155 ស៊េរីថ្មី កំពុងលក់តាមហាងតម្លៃ ៣ពាន់ដុល្លារស្ដើង

  • 2022-01-06 01:09:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ Aerox 155 ស៊េរីថ្មីឆ្នាំ២០២២ មានបំពាក់មុខងារ Yamaha Y-Connect មានលក្ខណ:ស្តង់ដារ ដោយក្នុងនោះអ្នកបើកបរអាចប្រើស្មាតហ្វូនដើម្បីភ្ជាប់ជាមួយវា ដើម្បីអាចមើលព័ត៌មានផ្សេងៗ ដូចជា ចន្លោះពេលត្រូវថែទាំ, សារប្រាប់ពីបញ្ហាខុសប្រក្រតី, កម្រិតស៊ីសាំង, កម្រិតអាគុយ និង កន្លែងចត ជាដើម។

Aerox 155 ស៊េរី​ឆ្នាំ២០២២ នេះនៅតែប្រើម៉ាស៊ីនទំហំ ១ស៊ីឡាំង មានកម្លាំង ១៥៥សេសេ ជាមួយបច្ចេកវិទ្យា Yamaha’s Blue Core ដែលជួយសន្សំសំចៃសាំងជាងមុន ហើយមានធុងសាំងចំណុះ ៥,៥លីត្រ និងឃ្លុបក្រោមកែប ២៥លីត្រ។ បច្ចុប្បន្នតាម​​ប្រភព​ពី​ហាង​លក់​ម៉ូតូ​ម្ដុំគិរីរម្យ​​បាន​បង្ហាញពី​តម្លៃ​ម៉ូតូ Yamaha Aerox 155 ស៊េរី​ឆ្នាំ២០២២ ដាក់​លក់​តម្លៃ​ខ្ទង់ ៣ ២៥០ដុល្លារ។

Yamaha Aerox 155 ស៊េរីថ្មីមានជម្រើស ៦ ពណ៌អាស្រ័យលើម៉ូដែល ដោយប្រភេទប្រើ ABS មានពណ៌ទឹកប្រាក់ (Silver Light), ខ្មៅគ្រើម (Dark Night) និង ខៀវ (Racing Blue) ហើយប្រភេទអត់មាន ABS ផ្តល់ជម្រើសពណ៌ខ្មៅ (Power Black), ទឹកសមុទ្រ (Faster Turquoise) និង ក្រហម (Alpha Red)៕

បញ្ជាក់៖ តម្លៃអាចប្រែប្រួល​ខុសគ្នាតិចតួចនៅ​តាម​ហាង។

អត្ថបទ៖ ម៉េងងី

មតិយោបល់