• 2022-01-05 02:02:56
  • ហាងឆេងផលិតផល

ឆែកតម្លៃឡាន Pick Up ស៊េរីឆ្នាំ២០២២ មួយម៉ូដែលនេះល្មមទិញជិះអត់?

  • 2022-01-05 02:02:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម​ឆ្នាំ២០២២ នេះ​ក្រុមហ៊ុន​ឡាន​ជា​ច្រើន​បាន​ប​ញ្ចេញ​ឡាន​ស៊េរី​ថ្មី​របស់​ខ្លួន​លក់​នៅ​លើ​ទីផ្សារ។ ដោយ​សារ​មាន​ហេតុ​ផល​ទាក់​ទង​ជា​មួយ​គុណភាព​ប្រើ​ប្រាស់ ភាព​ពេញ​និយម​ច្រើន និង​ងាយ​ស្រួល​ស្វែង​រក​សេវាកម្ម​ជួស​ជុល​នៅ​ពេល​មាន​បញ្ហា បាន​ធ្វើ​ឲ្យ​ប្រើ​ប្រាស់​រថយន្ត Pick Up នេះ​កាន់​តែ​មាន​ការ​កើន​ឡើង។

Toyota Hillux Revo Premium ស៊េរីឆ្នាំ២០២២ ថ្ងៃ​នេះ​មក​មើល​ពី​តម្លៃ​ឡាន Pick Up ស៊េរី​ឆ្នាំ​២០២២ មួយ​ម៉ូដែល​កំពុង​ពេញ​និយម​ប្រើ​ប្រាស់​នៅ​កម្ពុជា Toyota Hillux Revo Premium ស៊េរីឆ្នាំ២០២២ ដែល​ត្រូវ​ជា​បងប្អូនប្រុស​បង្កើត​របស់ Toyota Hillux Revo Rally ស៊េរី​ឆ្នាំ២០២២។ Toyota Hillux Revo Premium ស៊េរីឆ្នាំ២០២២ កំពុង​លក់​នៅ​ខ្មែរ​មាន​តម្លៃ​ខ្ទង់ ៥០ ៧០០ដុល្លារ។​

Toyota Hillux Revo Premium ស៊េរីឆ្នាំ២០២២ ​​ត្រូវបានអភិវឌ្ឍន៍ថ្មីឲ្យកាន់តែពិសេស ជា​មួយ​ម៉ាស៊ីន GD ទំហំស៊ីឡាំង 2.8លីត្រ កំលាំងម៉ាស៊ីន201សេស និងកំលាំងរមួលទាញរហូតដល់500 ញូតុន សន្សំសំចៃម៉ាស៊ូតបាន៤%បន្ថែម ប្រអប់លេខ 6 វគ្គអូតូ មានសមត្ថភាពប្តូរលេខបែបស្ព័រថែមថយដោយការបញ្ជាពីចង្កឹះលេខ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

រូបភាព៖ Toyota cambodia

អត្ថបទ៖ ម៉េងងី

មតិយោបល់