• 2022-01-04 03:36:06
  • ផលិតផលថ្មី

Galaxy S21 ជំនាន់ពិសេស អេក្រង់ធំជាងមុន កាមេរ៉ាធំជាងមុន តែតម្លៃធូរថ្លៃជាងមុន

  • 2022-01-04 03:36:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កៀកនឹងខួប១ឆ្នាំថ្ងៃប្រកាសចេញ Samsung បញ្ចេញ Galaxy S21 ម្ដងទៀត ជាជំនាន់ពិសេស Fan Edition ប្រើអេក្រង់ធំជាងមុន កាមេរ៉ាធំ និងមុខងារសំខាន់ៗបន្តមានផងដែរ។

S21 FE មានអេក្រង់ធំជាងមុន គឺទំហំ ៦,៤អ៊ិញ 2340x1080px AMOLED និង refresh rate 120Hz អមជាមួយនឹ ttouch sampling rate 240Hz។

វានៅប្រើបន្ទះឈីបខ្លាំងដដែល Snapdragon 888 និងបន្តទ្រទ្រង់សេវា 5G។

កាមេរ៉ាមុខមានការអាប់ឌែតឱ្យធំជាងមុន គឺទំហំ 32MP ជាលែនទូលាយ។ រីឯកាមេរ៉ាក្រោយមាន ៣គ្រាប់ មានលែន ultrawide 12MP f/2.2, លែនដើម 12MP 1/1.76-inch f/1.8 និង លែន telephoto 8MP f/2.4 3x zoom។

Galaxy S21 FE 5G ក៏បានបន្ថែមមុខងារថតគួរឱ្យចាប់អារម្មណ៍ ដូចជា មុខងារ Night mode អាចថតសម្រាំង ១៤រូបច្របាច់មកជារូបតែមួយ, អាចថតវីដេអូប្រើលែនទាំងមុខនិងក្រោយ, AI face restoration ជំនួយការថតផ្ទៃមុខ និងមុខងារ Object Eraser អាចលុប objects ចេញពីរូបថតដូច ស្មាតហ្វូន Pixel 6 របស់ Google ផងដែរ។

លើសពីនេះ វាមានទំហំថ្មធំជាងមុន គឺមានទំហំដល់ទៅ 4500mAh ដែល Samsung ថាវាអាចប្រើហៀរដល់ ២ថ្ងៃ ឯណោះ។

Galaxy S21 FE 5G នឹងដាក់លក់ នៅថ្ងៃទី១១ ខែមករា ខាងមុខ ជាមួយតម្លៃប្រមាណ ៦៩៩ដុល្លារ ចំពោះទំហំ 8/128GB៕

ប្រភព៖ GSMarena ប្រែ​សម្រួល៖ កុសល

មតិយោបល់