• 2022-01-03 08:46:00
  • ផលិតផលថ្មី

ម៉ូតូ Honda Lead ឆ្នាំ២០២២ រក្សារូបរាងដដែល តែប្រើម៉ាស៊ីនថ្មី

  • 2022-01-03 08:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះបីជានៅបន្តរូបរាង​ដដែល ប៉ុន្តែ​ម៉ូតូ Honda Lead ឆ្នាំ២០២២ គឺ​បាន​ផ្លាស់ប្តូរ​ម៉ាស៊ីន​ប្រភេទថ្មី ដែល​ជាចំណុច​ដ៏ទាក់ទាញមួយ​ សម្រាប់​អ្នកនិយមលើ​ប្រភេទម៉ូតូអូតូនេះ។

ម៉ូតូនេះ បំពាក់​ម៉ាស៊ីន​ថ្មី eSP+ ចំណុះ​១២៤,៨សេសេ ផលិតបាន​កម្លាំង ១១,១៧សេះ និង​កម្លាំង​រមួល ១១,៧ញ៉ូតុនម៉ែត្រ។ បច្ចេកវិទ្យា​ម៉ាស៊ីន​ថ្មីនេះ គឺ​ត្រូវបាន​ដាក់​នៅលើ​ម៉ូតូ​ប្រភេទ scooter ដែល​ផលិត​នាពេល​បច្ចុប្បន្ននេះ ដោយ​វាជួយជំរុញ​សន្ទុះម៉ូតូ មិនឱ្យប្រឹងខ្លាំង ពេល​មូលកាន់តែកប់។

ម៉ូតូ Honda Lead ឆ្នាំ២០២២ ត្រូវ​បានឌីហ្សាញ​រូបរាង​តូចទំនើប​ទាន់សម័យ ងាយស្រួល​ដល់​ការបើកបរក្នុងទីក្រុង ឬផ្លូវដែល​មាន​កកស្ទះ និងចង្អៀត។ កាបាំង​ខាងមុខ​ មាន​រាងបែប U-Shape ដែល​ចង្កៀង​ជាប្រភេទ LED។ វា​ក៏មាន​រន្ធ​សាកថ្ម USB ប្រព័ន្ធ Smart Key ដែល​ប្រឆាំងពីការលួច និង​ប្រព័ន្ធភ្លើងខាងមុខបើក​អូតូ អំឡុងពេល​ធ្វើដំណើរ​ក្នុងស្ថានភាព​មានពន្លឺមិនច្បាស់​លាស់។

លើសពីនេះ ខាងក្រោម​កែប​នៃម៉ូតូអូតូនេះ គឺអាចផ្ទុកឥវ៉ាន់បានច្រើនដល់ ៣៧លីត្រ ពោលគឺ​ឃ្លុបវា​អាចដាក់មួកសុវត្ថិភាពបាន២ និង​របស់របរផ្សេងទៀត។ ចំណែក​ធុងសាំង គឺអាចផ្ទុកសាំង​ដល់ ៦លីត្រទៀតផង។

Honda Lead ឆ្នាំ​២០២២ ត្រូវបាន​ដាក់​លក់​ក្នុងប្រទេស​វៀតណាម ដែលមាន​តម្លៃ​ចាប់ពី ១៦៩០ដុល្លារឡើងទៅ៕

ប្រភព៖ Great Biker ប្រែ​សម្រួល៖ សំភី

មតិយោបល់