• 2022-01-03 08:21:52
  • ព័ត៌មាន

តេលេទូរទស្សន៍របស់ Samsung នឹងប្រើរលកវិទ្យុពីរ៉ោតទ័រដើម្បីសាកថ្ម

  • 2022-01-03 08:21:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីមុនធ្លាប់មានអារម្មណ៍ថាធុញណាស់មែនអត់ដែលត្រូវផ្លាស់ប្តូរថ្មតេលេទូរទស្សន៍ជាប្រចាំ? រឿងនេះលែងជាបញ្ហារំខានទៀតហើយ ដោយបច្ចេកវិទ្យាកាន់តែដើរទៅមុខ Samsung បានបង្កើតមុខងារសាកថ្មថ្មីមួយសម្រាប់តេលេបញ្ជាទូរទស្សន៍។

តេលេប្រភេទថ្មីមួយនេះអាចសាកដោយថាមពលពន្លឺព្រះអាទិត្យក៏បាន ប៉ុន្តែលើសពីនេះទៀតSamsung ក៏បានបន្ថែមនូវបច្ចេកវិទ្យាថ្មីគឺ វាអាចប្រមូលរលកវិទ្យុដែលចេញពី Router ហើយបំប្លែងវាទៅជាថាមពល។

មុខងារនេះអាចនឹងមិនមានប្រើលើឧបករណ៍ ច្រើនទេ ព្រោះដោយសារតែថាមពលដែលវា បម្លែងបាននោះ អាចប្រើបានតែសម្រាប់ឧបករណ៍ថាមពលទាបប៉ុណ្ណោះ ដូចជាតេលេបញ្ជាទូរទស្សន៍នេះជាដើម។ ក្រៅពីជម្រើសសាកថ្មតាមមុខងារថ្មីបម្លែងថាមពលពីរលកវិទ្យុ និងតាមបន្ទះសូឡាដែលអាចសាកបានទាំងពន្លឺក្នុងផ្ទះ និងក្រៅផ្ទះ វាក៏អាចសាកបានតាមរយៈ USB-C ប្រសិនបើអ្នកគិតថាល្បឿនសាកតាមពីរបែបខាងលើនៅមិនទាន់លឿនទាន់ចិត្ត៕

អត្ថបទ៖ Thea Sothun

មតិយោបល់