• 2022-01-03 02:24:08
  • ផលិតផលថ្មី

Honda ចេញ​លក់​ឡាន​វ៉ែន Elysion ឆ្នាំ២០២២ តម្លៃ​ជាង ៤ម៉ឺនដុល្លារ

  • 2022-01-03 02:24:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda បាន​បញ្ចេញ​លក់​ជាផ្លូវការ​នូវរថយន្ត​វ៉ែនម៉ូដែល Elysion ឆ្នាំ​២០២២ ដែល​រូបរាងរបស់​វា​មានភាព​ទំនើបទាក់ទាញ បំពាក់​ឧបករណ៍​បច្ចេកវិទ្យា​ និង​ប្រព័ន្ធ​សុវត្ថិភាព។

រថយន្ត​ Elysion នេះ មាន​ប៉ាណា​ឌីហ្សាញ​ដូចនឹង​រថយន្ត​ប្រណីត​ដទៃទៀត​ដែល​ផលិត​ក្នុងបច្ចុប្បន្ននេះ។ អ្វី​ដែល​គួរឱ្យចាប់អារម្មណ៍​ទៀតនោះ គឺ​ថ្នេរក្រូមេ ដែល​តុបតែង​នៅ​ចង្កៀង​ក្រោយ ធ្វើឱ្យ​វា​ក្លាយ​ជាការឌីហ្សាញ​ដ៏ល្អឯក។ ទ្វារស្លាយ​ទាំងសងខាង ត្រូវបាន​បញ្ជា​ដោយដៃ​ចុច​តែម្តងបើកអូតូ។

ផ្នែក​ខាងក្នុង​នៃ​រថយន្ត​កៅអី៣ជួរនេះ បំពាក់​ប្រព័ន្ធកម្សាន្ត​ Touchscreen ទំហំ ១០,១អ៊ីញ តភ្ជាប់​ជាមួយ​ប្រព័ន្ធ​ CONNECT 3.0 របស់​ Honda ផ្ទាល់។ វា​ក៏បំពាក់​ប្រព័ន្ធសុវត្ថិភាព​ Honda SENSING ផងដែរ។

រថយន្ត​ Honda Elysion ឆ្នាំ​២០២២ ប្រើម៉ាស៊ីន Sport Hybrid i-MMD ចំណុះ ២,០លីត្រ ដែល​ដំណើរការ​ជាមួយ​គ្នា​នឹង​ម៉ាស៊ីន ផលិត​បាន​កម្លាំង​សរុប ១៤៥សេះ និង​កម្លាំងរមួល ១៧៥ញ៉ូតុនម៉ែត្រ។ វាក៏បំពាក់​ជាមួយម៉ូទ័រអគ្គិសនី១ ដែលផលិតកម្លាំងបាន ១៨៣សេះ និង​កម្លាំងរមួល ៣១៥ញ៉ូតុនម៉ែត្រ ជាមួយនឹង​ប្រអប់លេខអូតូ E-CVT។

Honda Elysion ឆ្នាំ​២០២២ ត្រូវបាន​ដាក់លក់​ក្នុងប្រទេសចិន ដែលមាន option ចំនួន៤ ក្នុងតម្លៃចាប់ពី ៤៤ ០០០ដុល្លារឡើងទៅ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕​

ប្រភព៖ Sanook ប្រែ​សម្រួល៖ សំភី

មតិយោបល់