• 2021-12-24 04:13:47
  • ផលិតផលថ្មី

ស្អាតប្លែកទាក់ទាញ! VIVO នឹងបញ្ចេញទូរសព្ទ V23 series ពណ៌មាសកាមេរ៉ាក្រោយបី 108MP

  • 2021-12-24 04:13:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន VIVO កំពុងតែត្រៀមប្រកាសចេញនូវស្មាតហ្វូនលំដាប់កំពូលរបស់ខ្លួនម៉ូឌែល V23 series នៅក្នុងប្រទេសឥណ្ឌា អាចនឹងមានវត្តមាននៅថ្ងៃទី ៥ មករាដើមឆ្នាំ ២០២២ ខាងមុខនេះ។

តាមប្រភពព័ត៌មានបង្ហើបឲ្យដឹងម៉ូឌែល 5G ក៏នឹងមានក្នុងស្រឡាយ V23 series ផងដែរ។ ចំពោះម៉ូឌែលដើមឆ្នាំ ២០២២ មានដូចជា V23 និង V23 Pro មានរចនាបថរូបរាងគួរឲ្យទាក់ទាញ ស្រោបដោយពណ៌មាស មានអេក្រង់កោង និងកាមេរ៉ាមុខភ្លោះ២គ្រាប់បង្កប់ឡេនដល់ទៅ 50MP ឯណោះមានមុខងារ Eye Autofocus ថែមទៀតផងដើម្បីផ្តិតយករូប Selfie កាន់តែច្បាស់ដិតស្អាត។

កាមេរ៉ាមុខពីរនោះមានគឺកាមេរ៉ាមេ 50MP+8MP Ultra-wide ចំណែកកាមេរ៉ាក្រោយដល់ទៅ ៣ គ្រាប់មានឡេន 108 MP (main) + 8MP (ultrawide) + 2MP l (macro) មានសមត្ថភាពខ្ពស់អាចថតវីដេអូដល់ 4K ។

ទស្សនាវីដេអូខ្លីខាងក្រោម៖

រីឯ លក្ខណៈសម្បត្តិពិសេសផ្សេងទៀតដូចជា អេក្រង់ល្អ AMOLED 90Hz ទំហំ ៦,៦ អ៊ិញ មាន LPDDR4x ជម្រើសRAM 12GB ដល់ 256GB មេម៉ូរីជំនាន់ថ្មី UFS 3.1 storage ថ្ម ៤៣០០ mAh តម្លៃខ្ទង់ចន្លោះចាប់ពី ៤៩៩ ដល់ ៩៩៩ដុល្លារ៕

អត្ថបទ៖ រក្សា

មតិយោបល់