• 2021-12-23 02:56:47
  • ផលិតផលថ្មី

ទូរសព្ទកម្លាំងថ្មខ្លាំងល្បឿនលឿន TECNO បញ្ចេញត្រកូល POVA សេ៊រីថ្មី២ ម៉ូដែលទៀតហើយ

  • 2021-12-23 02:56:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកអ្នកប្រហែលធ្លាប់ស្គាល់ហើយនូវឈ្មោះ TECNO POVA ដែលជាទូរសព្ទដៃកំរិតថវិការល្បីល្បាញដោយសារតែតម្លៃសមរម្យបំផុត ជាមួយសមត្ថភាពខ្ពស់ជាច្រើនធ្វើឲ្យទាក់ចិត្តអតិថិជនជាច្រើនក្នុងប្រទេសកម្ពុជាយើង។ ឥឡូវនេះ ក្រុមហ៊ុនTECNO បានបញ្ចេញទូរសព្ទឆ្លាតវៃត្រកូល POVA របស់ខ្លួន ២ម៉ូដែលទៀតដែលមានឈ្មោះថា POVA Neo និង POVA 5G។

ក៏មិនខុសពីម៉ូដែលមុនៗដែរ POVA Neo គឺផ្តោតជាងគេទៅលើទំហំថ្មធំគ្មានគូរប្រៀប ៦០០០មីលីអំពែម៉ោង ដែលអាចឲ្យអ្នកប្រើប្រាស់រីករាយក្នុងការលេងហ្គេមបានរហូតដល់១៧ម៉ោង និងចាក់វីដេអូបាន២០ម៉ោង និងអាចសាកបញ្ចូលវិញដោយដុំសាកល្បឿនលឿន ១៨វ៉ាត់ បញ្ចូលថ្ម ៣៥នាទី លេងហ្គេមបាន៥ម៉ោង។ អេក្រង់របស់ POVA Neo ជាប្រភេទតំណក់ទឹកទំហំ ៦.៨២អ៊ីង កម្រិតបង្ហាញ HD+ បង្ហាញរូបភាពបានច្បាស់និងធំខ្លាំង ងាយស្រួលក្នុងការមើល YouTube Facebook លេងហ្គេមជាដើម ។ POVA Neo មានអង្គមចងចាំ 4GB និងអង្គផ្ទុកទិន្នន័យ 64GB។

ក្រឡេកមើល POVA 5G វិញគ្រាន់តែស្តាប់ឈ្មោះក៏ដឹងហើយ ថាទូរសព្ទនេះភ្ជាប់មកជាមួយបច្ចេកវិទ្យា 5G ដើរដោយបន្ទះឈីប Mtk D900 6nm ដែលជាបន្ទះឈីបខ្លាំងមួយក្នុងពេលបច្ចុប្បន្ន ជាមួយ RAM 8GB+RAMជំនួយ3GB និងអង្គផ្ទុកទិន្នន័យ 128GB។

ក្រៅពីនេះ POVA 5G ក៏មានចំនុចពិសេសផ្សេងទៀតដូចជា៖

  • ទី១ POVA 5G ភ្ជាប់មកជាមួយអេក្រង់កំពូលធំ 6.9” FHD+ ជាមួយ Refresh Rate 120Hz លេងហ្គេមបានយ៉ាងរលូន។

  • ទី២ ប្រព័ន្ធផ្តត់ផ្គង់ថាមពលគ្មានដែនកំណត់ POVA 5G ទ្រទ្រង់ដោយថ្មទំហំ 6០០០ មីលីអំពែម៉ោង អស់បារម្ភក្នុងការសាកថ្ម និងអាចបញ្ជូលថ្មល្បឿនលឿន១៨វ៉ាត់ សាកថ្ម15នាទីលេងហ្គេមបាន3ម៉ោង។

  • ទី៣ កាមេរ៉ាដែលមានសមត្ថិភាពខ្ពស់ POVA 5G បំពាក់កាមេរ៉ាចចំនួន 3គ្រាប់ដែលមានទំហំសេនស័រដល់ 50មេហ្គាភិចសែល ថតរូបកំរិតHD និងថតវីដេអូ4K ឯកាមេរ៉ាខាងមុខមានទំហំ16មេហ្គាភិចសែលផ្តិតយករូបភាពសែលច្បាស់ស្អាតគ្រប់រូប។

អតិថិជនងាយស្រូលក្នុងការរកជាវបាននៅគ្រប់បណ្តាហាងលក់ទូរស័ព្ទដៃនៅជិតគាត់បំផុត ឬក៏នៅផ្សារសូរិយាជាន់ទី២៕

មតិយោបល់