• 2021-12-21 04:59:24
  • ព័ត៌មាន

Hitachi សូមណែនាំនូវកម្មវិធី Ops Center ជួយសម្រួល IT លើការគ្រប់គ្រង និងកម្មវិធី HDPS ជាដំណោះស្រាយល្អបំផុតក្នុងការ Backup ទិន្នន័យ

  • 2021-12-21 04:59:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យើងខ្ញុំសូមណែនាំនូវកម្មវិធី Hitachi Ops Center ដើម្បីជួយសម្រួល IT លើការងារគ្រប់គ្រង ប្រតិបត្តិការជាមួយនឹងការវិភាគកម្រិតខ្ពស់ដោយបច្ចេកទេសស្វ័យប្រវត្តិ និងការការពារប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ និងកម្មវិធី HDPS (Hitachi Data Protection Suite) សម្រាប់ជាដំណោះស្រាយ IT ក្នុងការ Backup ទិន្នន័យ។

គ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យបស់លោកអ្នក​ ជាមួយនឹង​កម្មវិធីគ្រប់គ្រងដ៏វៃឆ្លាត ដើម្បីធ្វើឲ្យប្រសើរ ឡើងលើកម្រិតសមត្ថភាព IT លើសពីនេះអាចជួយឲ្យដំណើរការស្នូលនៃអាជីវកម្ម​ឈានឡើងដល់កម្រិតខ្ពស់។ វាជាប្រភពទិន្នន័យស្វ័យប្រវត្តិ មានកម្រិតហានិភ័យទាប ប៉ុន្តែប្រកបដោយការច្នៃប្រឌិតខ្ពស់។ ជាការ ការពារទិន្នន័យយ៉ាងសាមញ្ញា និងជាដំណើរការអាចទាញយក​មកវិញបានរហ័សនូវទិន្នន័យ​លោកអ្នក។

ប្រព័ន្ធគ្រប់គ្រងដ៏ឆ្លាតវៃបំផុត Hitachi Ops Center Management

Hitachi Ops Center ផ្ដល់នូវរបៀបដំណើរការឆ្លាតវៃបំផុតដោយ AI Software និងការអនុវត្ត​ផ្ទាល់ប្រកបដោយ ទំនុកចិត្ត ដើម្បីធានាបានរាល់ដំណើរការគ្រប់គ្រងទិន្នន័យទាំងអស់ក្នុងស្ថាប័នលោកអ្នក។

លើសពីនេះទៀត វាអាច​ជួយសម្រួលដល់ការងារវិភាគនានារបស់អ្នកបច្ចេកទេស IT ដើម្បីជាជម្រើសវាយតម្លៃទៅលើ​ប្រភពនានា នៃប្រព័ន្ធគ្រប់គ្រងក្នុងការ​រៀបចំប្រភេទទិន្នន័យទៅតាមលំដាប់សម្រាប់ម្ចាស់អាជីវកម្ម។​ ដំណើការស្នូលនៃ ប្រព័ន្ធទាំងនេះ នឹងធ្វើឲ្យស្ថាប័នរីកចម្រើន​ទៅមុខ ទាំងរបៀបគ្រប់គ្រងនិងការការពារទិន្នន័យនានា។

កម្មវិធីប្រព័ន្ធគ្រប់គ្រង Ops Center Management ត្រូវបានដាក់បញ្ជូលទៅក្នុងការងារវិភាគ ការផ្ទៀងផ្ទាត់គុណផល​ និង​ការចម្លងទិន្នន័យគ្រប់គ្រងនានាជាដើម។ ចំពោះព័ត៌មានបន្ថែមសម្រាប់ អ្នកកាន់កម្មវិធី Hitachi Ops Center Administrator , Hitachi Ops Center Analyzer , Hitachi Ops Center Automator និង Hitachi Ops Center Protector សូមលោកអ្នកចូលទៅកាន់ប្រភព ដែលមានលើតំណភ្ជាប់នៅខាងក្រោមបង្អស់នៃអត្ថបទ៖

Hitachi Data Protection Suite (HDPS) បង្កើតឡើងដោយ Commvault ។ ក្រុមហ៊ុន Hitachi Vantara និង ក្រុមហ៊ុន Commvault Software បានរួមគ្នាផ្តល់នូវដំណោះស្រាយ​បច្ចេកវិទ្យាជំនាន់ចុងក្រោយបង្អស់ ប្រកប ដោយភាពទំនើបទាន់សម័យទៅលើលទ្ធភាពនៃការ Backup ទិន្នន័យនិងការគ្រប់គ្រងទិន្នន័យក្នុងសហគ្រាសធំៗ រួមទាំង Industry-leading object storage solution និង Hitachi Content Platform (HCP) ផងដែរ។

ប្រព័ន្ធ HDPS និង HCP ផ្ដល់នូវទំនុកចិត្តខ្ពស់បំផុតនៃតម្រូវការចំបាច់នានា​របស់​ស្ថាប័នកំពូលៗ​ក្នុង ពិភពលោក ខណៈដែលមុខងារពិសេសៗដែលមាននៅលើប្រព័ន្ធទាំងនោះសុទ្ធសឹងតែសាមញ្ញ កាត់បន្ថយទំហំចំណាយក្នុងស្ថាប័ន និងជាកម្មវិធីគ្រប់គ្រងសម័យទំនើបដែលលោកអ្នកត្រូវការមិន អាចខ្វះបានក្នុងទីផ្សារប្រកួតប្រជែងនាពេលបច្ចុប្បន្ន។ HCP ក៏ធានាបាននូវសុវត្ថិភាពខ្ពស់ ព្រមទាំងការការពារទិន្នន័យរយៈពេលវែងក្នុងទំហំធំដោយបាត់បងអ្វីឡើយ។

សូមទស្សនាវីដេអូខាងក្រោម៖

អំពីក្រុមហ៊ុន Hitachi Vantara

ក្រុមហ៊ុន​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល Hitachi Vantara ជា​ក្រុមហ៊ុនបុត្រ​សម្ព័ន្ធ​គ្រប់គ្រងទាំងស្រុង​នៃក្រុមហ៊ុន Hitachi ,Ltd,.. យើងតែងតែជាមគ្គទេស៍ក្នុងការពាំនាំនូវភាពជាអ្នកដឹកនាំក្នុងវិស័យទិន្នន័យ និងប្រើប្រាស់ គុណតម្លៃនៃទិន្នន័យទាំងនោះសំដៅធ្វើយ៉ាងណាបង្កើតនូវភាពច្នៃប្រឌិតប្រកបដោយ បច្ចេកវិទ្យាវៃឆា្លតបំផុត ព្រមទាំងសំដៅធ្វើយ៉ាងណាធានាឲ្យបានដល់គោលដៅអាជីវកម្មកំណត់ទុក។ យើងបានភ្ជាប់បច្ចេកវិទ្យារួម បញ្ចូលគ្នាទាំងកម្មសិទ្ធបញ្ញា ជាមួយនឹងចំណេះដឹងពាក់ព័ន្ធនានាក្នុងវិស័យនេះ ដើម្បីផ្តល់នូវជម្រើសការ ដោះស្រាយរបៀបគ្រប់គ្រងទិន្នន័យ ក្នុងចេតនាជួយឲ្យសហគ្រាសអាជីវកម្ម ទទួលបាននូវបទពិសោធន៍ ជាក់ស្ដែង ជួយបង្កើនប្រាក់ចំនូលក្នុងក្រុមហ៊ុនជួយកាត់បន្ថយនូវការ ចំណាយមិនចាំបាច់។

Hitachi Vantara គឺជាក្រុមហ៊ុនឈានមុខគេតែមួយគត់ផ្តល់ដំណោះស្រាយជូនម្ចាស់អាជីវកម្មនូវ អត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹក សន្ធាប់លើការច្នៃប្រឌិតបង្កើតថ្មី ដោយតភ្ជាប់នឹង ប្រព័ន្ធព័ត៌មានវិទ្យាដ៏ស៊ីជម្រៅ ក្នុងការងាររបស់អ្នក អនុវត្តផ្ទាល់ដូចជា អ្នកIT, អ្នកកាន់កាប់ប្រព័ន្ធ និងអ្នកឯកទេសបណ្ដាញជាដើម។ យើងប្រឹងប្រែងធ្វើការយ៉ាង សស្រាក់សស្រាំជាមួយស្ថាប័នលោកអ្នកគ្រប់ទីកន្លែង ដើម្បីធានាបាននូវលំនឹងគ្រប់គ្រងទិន្នន័យប្រកបដោយ ទំនុកទុកចិត្តជាទីបំផុត។ លោកអ្នកអាច​ស្វែង​រកពួក​​យើងនៅលើ៖ HitachiVantara.com

ឬភ្ជាប់​ទំនាក់​ទំនង​លើ៖ Twitter | LinkedIn | Facebook

អំពីក្រុមហ៊ុន Hitachi, Ltd

ក្រុមហ៊ុន​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល Hitachi, Ltd មានទីស្នាក់ការកណ្ដាលនៅក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន គឺជាប្រទេសមួយដែលល្បីល្បាញខាងជំនាញបច្ចេកវិទ្យាស្វែងរកដំណោះស្រាយលើបញ្ហាសង្គម។ ក្រុមហ៊ុនទទួលបាន ចំណូលសារពើពន្ធជាលើកដំបូងក្នុងឆ្នាំ ២០១៦ ចំនួន ៩,១៦២២ ប៊ីលានយេនស្មើនឹងចំនួន ៨១,៨ ប៊ីលាន ដុល្លារ (ពាន់លានដុល្លារ)។ សម្ព័ន្ធ Hitachi Group គឺជាសម្ព័ន្ធក្រុមហ៊ុនឈានមុខគេផ្នែក Social Innovation ស្វែងរកដំណោះស្រាយលើបញ្ហាសង្គមតាមរយៈបច្ចេកវិទ្យា ដែលមានបុគ្គលិកបម្រើការច្រើនជាង ៣០៤ ០០០ នាក់ នៅទូទាំងពិភពលោក។

ជាមួយនឹងកិច្ចសហការ​បែបនេះ Hitachi បានផ្តល់​នូវដំណោះស្រាយជូនអតិថិជនទៅ ច្រើនប្រទេសនៅជុំវិញពិភពលោក ដែលគ្របដណ្ដប់ទៅលើវិស័យជាច្រើនរួមមាន៖ ការផ្គត់ផ្គង់, ការអភិវឌ្ឃន៍ទីក្រុង, វិស័យឧស្សាហកម្មនិងថាមពល, វិស័យហិរញ្ញវត្ថុ, វិស័យរដ្ឋបាលសាធារណៈ និងវិស័យសុខាភិបាលផងដែរ។ សម្រាប់ព័ត៌មានបន្ថែមលោកអ្នកអាច​ស្វែង​រកលើ៖ www.hitachi.com ឬភ្ជាប់​ទំនាក់​ទំនង​លើ៖ Twitter | LinkedIn | Facebook

អំពីក្រុមហ៊ុន Elite Technology JSC Pte Ltd (សឹង្ហបុរី)

ក្រុមហ៊ុន Elite Technology Jsc Pte,.ltd មានមោទនភាពក្លាយជាសមាជិកនៃសម្ព័ន្ធ Elite Technology Jsc Group នៅក្នុងប្រទេសវៀតណាម។ ក្រុមហ៊ុនរបស់យើងបានចុះបញ្ជីកាលពីខែមេសាឆ្នាំ ២០២០ ក្លាយជាតំណាងចែក ចាយផ្ដាច់មុខនៅក្នុងប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងសឹង្ហបុរី។

ជាមួយនឹងការសហការយ៉ាងស្អិតរមួត រួមទាំងការបណ្ដុះ​បណ្ដាលក្រុម​​បុគ្គលិកផ្នែកលក់ប្រកប​ដោយ​វិជ្ជាជីវៈខ្ពស់ មាន​ផ្តល់សេវាប្រឹក្សាទាំងមុន និងក្រោយលក់ជូនអតិថិជនផងនោះ បានធ្វើឲ្យពួកយើងក្លាយជាក្រុមហ៊ុនផ្គត់ផ្គង់ ឈានមុខគេនៅក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ដែលមានក្រុមហ៊ុនឯកទេសផ្សេងៗដូចជា Oracle, Hitachi, Palo Alto ជាដើម។ល។

ក្រុមហ៊ុនរបស់យើងផ្តល់ជូននូវដំណោះស្រាយជាកញ្ចប់យ៉ាងសំបូរបែបទាំងផ្នែក Hardware និង Software ព្រមទាំងការគាំទ្រយ៉ាងពេញទំហឹងលើផ្នែកសេវាកម្ម។ ពួកយើងបេ្តជ្ញាចិត្តខ្ពស់ដើម្បីធ្វើយ៉ាងណារក្សានូវកិត្តិនាមជា “ក្រុមហ៊ុនផ្គត់ផ្គង់ឈានមុខគេនូវសេវាកម្មប្រកបដោយប្រសិទ្ធភាពខ្ពស់។”

ក្រុមហ៊ុន Elite Technology Jsc Pte,.ltd ទទួលស្គាល់ជាច្រើនឆ្នាំនៅលើទីផ្សារដែលមានផលិតផល គុណភាព ខ្ពស់ មានទំនុកចិត្តនិងសេវាកម្មផ្គត់ផ្គង់ល្អឥតខ្ចោះសម្រាប់រដ្ឋាភិបាល រួមទាំងវិស័យឯកជនដូចជា ក្រុមហ៊ុនទូរគមនាគមន៍ និងធនាគារហរិញ្ញវត្ថុ ជាដើម។ល។

ក្រុមហ៊ុន Elite Technology Jsc Pte,.ltd យើងខ្ញុំសំឡឹងបោះជំហានទៅមុខជានិច្ច ដើម្បីធានានូវនិរន្តភាព បង្កើនទំនាក់ទំនងជាមួយដៃគូពាណិជ្ជកម្មរបស់យើងឲ្យបានកាន់តែស្និទ្ធស្នាលក្នុងការផ្តល់នូវគុណតម្លៃ ប្រកបដោយប្រសិទ្ធភាពនិងផ្តល់ជូននូវដំណោះស្រាយផ្នែកបច្ចេកវិទ្យាឈានមុខគេ។

ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​យើង​ Elite Technology JSC Pte Ltd,.. ​តំណាងចែកចាយផ្ដាច់មុខនៅកម្ពុជាតាមរយៈ ៖ websiteចុចឈ្មោះទីនេះ ឬភ្ជាប់​ទំនាក់​ទំនង​លើ៖ LinkedIn | Facebook | Telegram

សម្រាប់ព័ត៌មានបន្ថែមសាក​សួរ៖ កញ្ញា សែម​ វួចនី | ទូរសព្ទ: +855 10 961 821 | អ៊ីម៉ែល: vouchny@elite-jsc.com

អត្ថបទទាក់ទង៖

-ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល Hitachi ចាប់ដៃគូនឹង Elite Tech ពង្រីកចំណែកទីផ្សារនៅកម្ពុជា

-ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធឌីជីថល Hitachi សូមណែនាំផលិតផលរក្សាទុកទិន្នន័យល្អបំផុត VSP-G/F/E សម្រាប់អាជីវកម្មខ្នាតតូចនិងមធ្យមនៅកម្ពុជា

-Hitachi VSP 5000 Series ផ្ទុក​និង​ផ្ទេរ​ទិន្នន័យ​លឿន កម្លាំង​ខ្លាំង​បំផុត នឹងក្លាយជាឧបករណ៍ខ្វះមិនបានក្នុងអាជីវកម្មនៅកម្ពុជា ថ្ងៃអនាគត

-Hitachi សូមណែនាំនូវបច្ចេកវិទ្យា Hybrid Cloud សន្សំសំចៃ ៦៧% ធៀបនឹងបច្ចេកវិទ្យាដទៃ

-Hitachi សូមណែនាំហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រងប្រព័ន្ធ IT កម្រិតខ្ពស់ ជាមួយនឹងប្រព័ន្ធ Converged និង Hyperconverged

ប្រភព៖

-Blog: Ops Center Administrator

-Blog: Ops Center Analyzer

-Blog: Ops Center Automator

-Blog: Ops Center Protection

-Blog: Hitachi Data Protection Suite (HDPS)

អត្ថបទ៖ រក្សា

មតិយោបល់