• 2021-12-20 09:01:58
  • ផលិតផលថ្មី

Honda បញ្ចេញគំរូ​ឡាន​រាងជ្រុងផ្លូវការ ប្រជែងនឹង​ Cybertruck របស់​ Tesla

  • 2021-12-20 09:01:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Honda បាន​បញ្ចេញ​គំរូ​រថយន្ត​អគ្គិសនី​អនាគត​ជាប្រភេទ SUV ចំនួន១ម៉ូដែលជាផ្លូវការ នៅ​ក្នុង​ពិព័រណ៌ Guangzhou Auto Show ថ្មីៗនេះ ដែល​មាន​រាងជ្រុង ត្រូវបាន​គេ​យល់ឃើញ​ថា នឹងចេញមកដើម្បីប្រជែងជាមួយ Cybertruck របស់​ក្រុមហ៊ុន Tesla។

រថយន្តអគ្គិសនី​ថ្មីរបស់ Honda នេះ នឹង​ត្រូវផលិតឡើង​ក្រោមកិច្ចសហការ​ជាមួយ​ក្រុមហ៊ុន Dongfeng និង GAC ដោយដាក់ឈ្មោះខាងមុខថា e:N គឺ e:N SUV។

សូមទស្សនាវីដេអូ

គួរដឹងថា រថយន្ត​អគ្គិសនីនេះ គឺស្ថិតក្នុងចំណោម ៥ម៉ូដែល ដែល​ Honda បាន​បង្ហាញ​ដំបូង​រួចមកហើយ កាលពីខែតុលា។ ចំណែកគំរូរថយន្ត ៤ម៉ូដែល​ទៀតដែលមិន​ទាន់​បញ្ចេញ​ផ្លូវការនោះ គឺ e:N Coupe, e:N GT, e:NS 1 និង e:NP 1។

ចំពោះ​រថយន្តស៊េរី e:N គឺស្ថិតក្នុងគម្រោង​នៃការអភិវឌ្ឍ​រយៈពេល ៥ឆ្នាំដោយ​ក្រុមហ៊ុន​គ្រោង​ផលិតដល់ ១០ម៉ូដែលឯណោះ។ មិនមាន​ព័ត៌មាន​ច្រើនទេអំពីស៊េរីនេះ ដោយ​គេគ្រាន់តែដឹងថា វា​នឹង​បំពាក់​បច្ចេវិទ្យា​ចុងក្រោយ​បំផុត​របស់ Hona ដូចជា Honda Sensing និង​ Honda Connect tech និង​ Digital Cockpit៕

ប្រភព៖ gizmochina ប្រែ​សម្រួល៖ សំភី

មតិយោបល់