• 2021-12-20 03:01:00
  • ព័ត៌មាន

Samsung មានគម្រោងផលិតទូរសព្ទរាងថ្មីប្លែកពីគេ បត់ឡើងក៏បាននិងរុញចូលគ្នាក៏បាន

  • 2021-12-20 03:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីពេលថ្មីៗនេះ តាមរយៈសារព័ត៌មានអន្តរជាតិ បង្ហើបឲ្យដឹងពី ប័ណ្ណស្នើប៉ាតង់របស់ក្រុមហ៊ុន Samsung គ្រោងនឹងផលិតទូរសព្ទថ្មីបំផុតមិនធ្លាប់មានពីមុន បញ្ចូលគ្នាដោយការបត់ឡើង និងរុញចូលគ្នាបាន ឬហៅថា Foldable & Sliding ។

បត់ពីរតង់ រុញឡើងក៏បាននិងរុញចូលគ្នាក៏បាន

ចំពោះរូបរាងនៃទូរសព្ទនេះនៅត្រឹមជារូបគំរូ Concept នៅឡើយ គេនៅមិនទាន់ដឹងលម្អិតកាលបរិច្ឆេទ ដែលក្រុមហ៊ុននឹងរុញចូលរោងចក្រផលិតថ្ងៃណានៅឡើយទេ។

ប្រភពព័ត៌មានក៏បានបញ្ជាក់បន្ថែមដែរថា Samsung បានស្នើសុំទៅស្ថាប័ន WIPO World Intellectual Property Organization រួចរាល់អស់ហើយ។

ចំពោះលទ្ធភាពដែលអាចចេញជាទូរសព្ទមែនទែន មានភាគរយច្រើន ក៏ដោយសារក្រុមហ៊ុនជោគជ័យ លើការផលិតស្មាតហ្វូន Galaxy Fold និង Galaxy Flip បីជំនាន់រួចមកហើយ និងកំពុងទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងស្រុក និងទីផ្សារក្រៅប្រទេស ថែមទៀតផង។

សូមមើលរូបភាពខាងក្រោម៖

ប្រភព៖ Sammobile ប្រែ​សម្រួល៖ រក្សា

មតិយោបល់