• 2021-12-14 04:32:55
  • គន្លឹះ

រឿងពីក្រោយឆាករបស់ App ត្រូវបានលាតត្រដាងលើ iOS 15.2

  • 2021-12-14 04:32:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រើប្រាស់កម្មវិធីផ្សេងៗលើ iPhone/iPad គេហៅថា End User ដែលពីមុនអ្នកទាំងនោះពិតជាមិនដឹងឡើយថា កម្មវិធីមួយត្រូវភ្ជាប់ទៅអ៊ីនធឺណិតទៅឯណា កម្មវិធីកំពុងភ្ជាប់ទៅកាន់គេហទំព័រណាខ្លះ កំពុងប្រើប្រាស់ទិន្នន័យអ្វីខ្លះលើទូរសព្ទ ឬបានប្រើប្រាស់សែនស័រអ្វីខ្លះ...

ប៉ុន្ដែរឿងក្រោយឆាករបស់កម្មវិធីទាំងនេះ ត្រូវបានលាតត្រដាងជាមួយ មុខងារ App Privacy Report ដែល Apple ទើបដាក់ឱ្យប្រើថ្មីៗនេះលើ iOS 15.2។ មែនទែនទៅ មុខងារទាំងនេះសំខាន់ណាស់ សម្រាប់អ្នកប្រើគិតពីសុវត្ថិភាពទិន្នន័យ ភាពឯកជន ពិសេសអ្នកដែលមានចរាចរណ៍សាច់ប្រាក់ញឹកញាប់លើទូរសព្ទ។

ដើម្បីប្រើប្រាស់មុខងារ App Privacy Report៖

  • ចូលទៅកាន់ Settings > Privacy
  • App Privacy Report > Turn On App Privacy Report ដើម្បីបើកមុខងារ
  • ចូលមកកាន់មុខងារនេះមាន ៣ចំណុចសំខាន់ៗ ដូចជា៖
  • Data & Sensor Access សម្រាប់មើលកម្មវិធីបានប្រើប្រាស់ទីតាំង កាមេរ៉ា ឬរន្ធស្រូបសំឡេង... ក្នុងរយៈពេល៧ថ្ងៃចុងក្រោយ
  • App Network Activity សម្រាប់មើលពីរបាយការណ៍ network ជាច្រើន ដែលកម្មវិធីបានភ្ចាប់ ឬចរាចរណ៍ទិន្នន័យទៅកាន់
  • Most Contacted Domain សម្រាប់មើលរបាយការណ៍ network ដែលកម្មវិធីប្រើ ឬភ្ជាប់ទៅច្រើនជាងគេ

អ្នកក៏អាចបិតមុខងារនេះបានផងដែរ ដោយគ្រាន់តែចុច Turn Off App Privacy Report ដែលមាននៅក្រោមគេបង្អស់៕

អត្ថបទ៖ កុសល

មតិយោបល់