• 2021-11-11 09:02:10
  • ផលិតផលថ្មី

ស្មាតហ្វូនថ្មីរបស់ Oppo នឹងមាន​កំពូល​ឆ្នាំងសាក​លឿន​បំផុត​ ១២៥វ៉ាត់

  • 2021-11-11 09:02:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាម​របាយការណ៍​ដែលបាន​លេចធ្លាយ​ពី Digital Chat Station ឱ្យដឹងថា OPPO ​នឹង​ដាក់​ឆ្នាំងសាក​លឿន​បំផុត​ក្នុងពិភពលោក ១២៥វ៉ាត់ នៅលើ​ស្មាតហ្វូន​ស៊េរីថ្មី​របស់ខ្លួន គឺ Find X4 ដែល​ជាអ្នកបន្តវេនពីម៉ូដែល Find X3។

រូបតំណាង

គេ​រំពឹងថា OPPO នឹង​ប្រកាស​ចេញ Find X4 នៅដើមឆ្នាំ​២០២២​ខាងមុខ។ យ៉ាងណាមិញ បើទោះជាភ្ជាប់មក​ជាមួយឆ្នាំងសាកដ៏លឿនបែបនេះក្តី ក៏​ស្មាតហ្វូន​នេះ នឹង​មាន​ថ្មទំហំតែ ៤០០០មីលី​អំពែម៉ោងតែប៉ុណ្ណោះ ដោយសាកពី ០ ដល់ ១០០% ពេញ ចំណាយពេលប្រហែល ២០នាទី លឿនជាងពាក់កណ្តាលពេល​នៃឆ្នាំងសាក ៦៥វ៉ាត់ ដែល​កំពុងមាន​នៅលើ​ស្មាតហ្វូន OPPO និង realme។

ប្រសិន​បើ OPPO ពិតជាបំពាក់​ឆ្នាំងសាក ១២៥វ៉ាត់នេះ​លើ Find X4 នឹង​ធ្វើឱ្យក្រុមហ៊ុននេះ កាន់តែមានប្រៀប​លើសង្គ្រាម​ឆ្នាំងសាក​ជាមួយគូប្រជែងធំៗ​ដូចជា Xiaomi និង Samsung។ បន្ថែមពីនេះ OPPO Find X4 ក៏ទំនង​ជាបំពាក់​ឈីប​ខ្លាំង​ចុងក្រោយបំផុតគឺ Snapdragon 898 ដែល​ក្រុមហ៊ុន Qualcomm គ្រោង​នឹង​ប្រកាស​ចេញជាផ្លូវការ​នៅចុងខែវិច្ឆិកាខាងមុខនេះ។

រូបតំណាង

គួររំលឹក​ដែរថា កាលពីឆ្នាំមុន OPPO ក៏បានបញ្ចេញ​បច្ចេកវិទ្យា​សាកថ្មឥតខ្សែ ៦៥វ៉ាត់ AirVOOC ផងដែរ ប៉ុន្តែ​គេ​មិនច្បាស់​ថា បច្ចេក​វិទ្យា​នេះ​នឹងប្រើលើ Flagship ជំនាន់ក្រោយ​របស់​ OPPO ឬយ៉ាងណានោះទេ៕

ប្រភព៖ Techradar ប្រែ​សម្រួល៖ សំភី

មតិយោបល់