• 2021-11-10 09:05:24
  • ផលិតផលថ្មី

វីដេអូបើកប្រអប់ OPPO A95 បំពាក់ RAM ដល់ 13GB ត្រូវបានបង្ហោះពេញបណ្តាញសង្គម មុនពេលប្រកាសចេញជាផ្លូវការ

  • 2021-11-10 09:05:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើមានអ្វីប្លែកនៅលើស្មាតហ្វូន OPPO A95? ទើបធ្វើឲ្យកីឡាករបាល់ទាត់ល្បីឈ្មោះ និង Youtubers រួមទាំង Gamers ប្រុសស្រីល្បីៗជាច្រើនរូបនាំគ្នាបង្ហោះវីដេអូបើកប្រអប់និយាយលាតត្រដាងពី OPPO A95 បែបនេះ?

ជាការពិតណាស់ រយៈពេលប៉ុន្មានថ្ងៃមកនេះនៅលើផេគហ៊្វេសប៊ុករបស់ OPPO បានបញ្ចេញនូវព័ត៌មាន OPPO A95 ហើយក៏សង្កេតឃើញថាមានតារាៗជាច្រើនរូបបានធ្វើការបើកប្រអប់នូវស្មាតហ្វូន OPPO A95 ស៊េរីថ្មីចុងក្រោយបង្អស់ ខណៈស្មាតហ្វូននេះនឹងមកដល់ទីផ្សារប្រទេសកម្ពុជានៅឡើយ។

តាមការសង្កេតនៅក្នុងវីដេអូជាច្រើនឃើញថា ពួកគាត់បានសម្តែងនូវអារម្មណ៍ភ្ញាក់ផ្អើល និងពេញចិត្តជាខ្លាំងនៅពេលចាប់កាន់ស្មាតហ្វូននេះលើកដំបូងនិងមុនគេបង្អស់ ដោយលើកសរសើរគ្រប់ៗគ្នាពីរចនាប័ទ្ម បែបទាន់សម័យ ព្រមទាំងសមត្ថភាពលេចធ្លោផ្សេងៗទៀតរបស់ OPPO A95 មិនដាច់ពីមាត់។ លើសពីនេះពួកគេក៏បានបន្តថា បើតាមការប៉ានស្មានមើល ស្មាតហ្វូននេះគឺមានតម្លៃប្រហាក់ប្រហែលខ្ទង់ $300 ប៉ុណ្ណោះ ប៉ុន្តែវាមានលក្ខណៈសម្បត្តិពិសេសជាងគេបើធៀបជាមួយស្មាតហ្វូនដទៃដែលមានតម្លៃប្រហែលៗគ្នា។

តួយ៉ាង លោកអ្នកច្បាស់ជាចង់ដឹងស៊ីជម្រៅអំពីលក្ខណៈពិសេស OPPO A95 ដែលតារាល្បីៗបាននិយាយក្នុងវីដេអូទាំងនោះហើយមែនទេ? តើ OPPO A95 បំពាក់ជាមួយ​ មុខងារ និងលក្ខណៈពិសេសអ្វីខ្លះ?

ដោយក្នុងវីដេអូនោះពួកគេបានលើកចំណុចស្រដៀងៗគ្នាយ៉ាងដូច្នេះថា «លើកនេះពិសេសជាងលើកមុនៗដោយ OPPO A95 មានមុខងារបន្ថែម RAM រហូតដល់ទៅ 5GB ដែលធ្វើឲ្យ RAM សរុបមានចំនួន 13GB ដែលមុខងារនេះហៅថា RAM Expansion ជាមុខងារជំនួយដល់សមត្ថភាពទូរស័ព្ទឲ្យដំណើរការកម្មវិធិបានច្រើនក្នុងពេលតែមួយបានយ៉ាងរលូន ព្រមទាំងអាចបន្ថែម RAM ដោយខ្លួនឯងដោយចាំបាច់ចំណាយប្រាក់ឡើយ។ ហើយបើមើលនឹងភ្នែកឃើញថា OPPO A95 មានរូបរាងស្តើងស្រាល ប៉ុន្តែថាមពលថ្មមានទំហំធំរហូតដល់ទៅ 5000mAh ដែលអាចទ្រទ្រង់នឹងកម្លាំងសាកថ្ម 33W ដោយបញ្ចូលថ្មត្រឹមតែ​ 5 នាទីអាចទស្សនាវីដេអូដល់ទៅជាង២ម៉ោងឯណ្ណោះ។ លើសពីនេះ វាជាស្មាតហ្វូនត្រកូល A ដំបូងគេរចនាបថតាមបែប OPPO Glow ដ៏កាលីបស៊ីវិល័យដាច់គេ ធ្វើឲ្យទូរស័ព្ទមើលទៅគ្រឺម ប៉ុន្តែរលោងនៅពេលចាប់កាន់ ជាមួយនឹងកម្រាស់ 7.95mm និងទម្ងន់ 175g អាចនិយាយបានថាធំតែស្តើង ធំតែស្រាល ស្តើងជាងគេ និងស្រាលជាងគេ។ ហើយសម្រាប់ OPPO A95 ក៏មានជម្រើស 2 ពណ៌សម្រាប់ជ្រើសរើសគឺពណ៌ Glowing Rainbow Silver និង Glowing Starry Black ដែលទាំង 2 ពណ៌នេះគឺមិនជាប់ស្នាមក្រយៅដៃ 100% ហើយភាគច្រើនរចនាបថឌីហ្សាញបែបនេះមានបំពាក់តែលើស្មាតហ្វូនដែលមានតម្លៃខ្ពស់ៗតែ OPPO A95 វិញមានតម្លៃប្រហាក់ប្រហែល $300 ប៉ុណ្ណោះ»

ដើម្បីជ្រាបដឹងច្បាស់ថាការបើកប្រអប់ Unboxing យ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា ៖

ក្រោយមើលទស្សនាវីដេអូបើកប្រអប់ OPPO A95 ហើយអ្នកទាំងអស់គ្នាចាប់អារម្មណ៍លើចំណុចមួយណាជាងគេ? ហើយអ្នកណាខ្លះមានគម្រោងប្តូរទូរស័ព្ទចាស់យក OPPO A95 ពេលមានលក់នៅលើទីផ្សារប្រទេសកម្ពុជា? លោកអ្នកអាចពិចារណាបណ្តើរៗបានលើស្មាតហ្វូន OPPO A95 ដែលតម្លៃប្រហាក់ប្រហែលខ្ទង់ $300។ ហើយសម្រាប់ព័ត៌មានលម្អិតបន្ថែមរបស់ស្មាតហ្វូន OPPO A95 អតិថិជនទាំងអស់គ្នាសូមរង់ចាំតាមដាននៅលើផេគហ្វ៊េសប៊ុកផ្លូវការរបស់ក្រុមហ៊ុន OPPO ៕

មតិយោបល់