• 2021-11-10 04:16:59
  • ព័ត៌មាន

iOS 15.2 បញ្ចូលមុខងារទទួលមរតកឌីជីថល ទោះម្ចាស់iPhoneស្លាប់ តែទិន្នន័យនឹងបន្តរស់

  • 2021-11-10 04:16:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត Apple បញ្ចេញមុខងារ ទទួលមរតកឌីជីថល (Digital Legacy) នៅលើ iOS 15.2 និង iPadOS 15.2 ជំនាន់ Beta ដែលទើបដាក់ឱ្យប្រើថ្មីៗនេះ ខណៈខកខាននៅលើ iOS 15 ពេលដាក់ឱ្យប្រើដំបូង។

មុខងារ មរតកឌីជីថល បង្កើតឡើងដើម្បីផ្ទេរទិន្នន័យសំខាន់ៗ ទៅកាន់បុគ្គលដែលទុកចិត្ត និងជាទីស្រលាញ់បំផុត ខណៈម្ចាស់ iPhone/iPad បានលាចាកលោកទៅ។

ទិន្នន័យដែលអ្នកនៅរស់អាចចូលទៅប្រើប្រាស់បានរួមមាន Photos, Vidoes, Contact, Notes, App Download, Device Backup និងឯកសារផ្ទាល់ខ្លួនដទៃទៀត។ ប៉ុន្ដែ មុខងារកត់លេខសម្ងាត់ iCloud keychain និង licensed media គឺមិនអាចចូលទៅប្រើប្រាស់បាននោះទេ។ ស

ចំពោះការចូលទៅប្រើប្រាស់ឯកសាររបស់អ្នកស្លាប់ ឬ Apple ID អ្នករស់ត្រូវមាន access key និងលិខិតមរណៈ ជាចាំបាច់ដើម្បីបញ្ជាក់៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់