• 2021-11-09 03:45:33
  • ព័ត៌មាន

តោះមកស្គាល់រថយន្ត៣ម៉ូឌែល ដែលនៅតែមានប្រជាប្រិយភាពនាពេលអនាគត

  • 2021-11-09 03:45:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីជាង៣ឆ្នាំមុន ប្រជាជនកម្ពុជាស្ទើរគ្រប់គ្នាបានជ្រើសរើសរថយន្តមួយទឹក ប៉ុន្តែ ប៉ុន្មានឆ្នាំថ្មីៗនេះ​តួរលេខ​នៃរថយន្តថ្មីមានការកើនឡើង និងកាន់តែមានប្រជាប្រិយភាព ដូចជារថយន្តប្រភេទ Sedan, SUV និង ភីកអាប់។ រថយន្ត SUV គឺជាផ្នែកមួយក្នុងចំណោមរថយន្តដែលពេញនិយមបំផុតក្នុងទីផ្សារប្រទេស​កម្ពុជាសព្វថ្ងៃនេះ ហើយអ្នកទិញគឺមានជម្រើសច្រើន។

ប្រជាជនកម្ពុជាពិតជាមានការចាប់អារម្មណ៍ជាខ្លាំងចំពោះម៉ូឌែលរថយន្តមួយចំនួនដូចជា Lexus RX300, RX330 និង Toyota Highlander ដោយសារតែរថយន្ត SUV ផ្តល់សមត្ថភាសពដ៏អស្ចារ្យសម្រាប់ការបើកបរគ្រប់ស្ថានភាពផ្លូវ ហើយវាក៏ជារថយន្តគ្រួសារដ៏ល្អដែលមានភាពធំទូលាយផងដែរ។

តម្លៃរថយន្តទាំងនោះពិតជាល្អសម្រាប់គ្រួសារដែលមានជីវភាពមធ្យម ហើយមានថវិកាសមរម្យ ព្រោះលោកអ្នកអាចទទួលបានវាប្រសិនបើអ្នកមានលុយចាប់ពី ១០.០០០ដុល្លារ ឬ ១២.០០០ដុល្លារ។ នេះហើយជាមូលហេតុដែលធ្វើឱ្យ Lexus RX300, RX330 និង Toyota Highlander គឺជារថយន្តដែលពេញនិយមសម្រាប់ប្រជាជនកម្ពុជា។

ទន្ទឹមនឹងនោះ ប្រទេសយើងកំពុងតែមានការអភិវឌ្ឍន៍ជាខ្លាំងលើវិស័យយានយន្ត ហើយចំនួនរថយន្តថ្មីក៏មានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ដែលអរគុណដល់រាជរដ្ឋាភិបាលដែលបានកាត់បន្ថយថ្លៃពន្ធនាំចូលរថយន្តថ្មី ដែលធ្វើឲ្យក្រុមហ៊ុនលក់រថយន្តថ្មីផ្លូវការអាចលក់ចេញបានក្នុងតម្លៃមួយដ៏សមរម្យ ដែលប្រជាជនកម្ពុជាអាចមានលទ្ធភាពទិញរថយន្តថ្មីបាន។ ដូច្នេះ ទីផ្សាររថយន្តថ្មីគឺកំពុងតែមានភាពទូលំទូលាយ។

ដោយមើលឃើញពីការពិតនៃរថយន្តនាពេលបច្ចុប្បន្ននៅក្នុងស្រុក រថយន្តទាំង៣ម៉ូឌែលខាងក្រោមនេះនឹងអាចក្លាយជារថយន្តបុរាណនាពេលអនាគតដែលអ្នកត្រូវតែមានម្តងក្នុងមួយជីវិត៖

១. រថយន្តមួយទឹក៖ Toyota Prius គឺជារថយន្ត Hybrid ដ៏ពេញនិយមបំផុតមួយនៅកម្ពុជានាពេលបច្ចុប្បន្ននេះ។ តម្លៃពិតជាសមរម្យចាប់ពី ៨.០០០$ ឡើងទៅប៉ុណ្ណោះ លោកអ្នកនឹងក្លាយជាម្ចាស់រថយន្តនេះបាន។

ហេតុផលសំខាន់មួយទៀតដែលធ្វើឱ្យមនុស្សជាច្រើនជ្រើសរើស Toyota Prius ព្រោះវាបានដំណើរការដោយម៉ាស៊ីនសាំង ហើយនៅពេលអ្នកធ្វើដំណើរក្នុងល្បឿនទាបនោះ Hybrid នឹងប្រើថាមពលអាគុយដើម្បីដំណើរការ ហើយពេលបើកល្បឿនលឿនរថយន្តនឹងប្តូរទៅប្រើប្រេងឥន្ធនៈវិញ។

នោះហើយដែលជាមូលហេតុធ្វើឱ្យ Toyota Prius ស៊ីសាំងតិចបំផុត។ ប៉ុន្តែបើនិយាយពីកម្ពស់ពីដីទៅបាតរថយន្តរបស់ Prius វិញគឺត្រឹមតែ ១៦៥មីល្លីម៉ែត្រ ប៉ុណ្ណោះ ដែលកម្ពស់នេះគឺទាបពេក ដូច្នេះវាមិនសូវជាល្អទេ ប្រសិនបើអ្នកបើកបរក្នុងផ្លូវលិចទឹក ឬផ្លូវមានជង្ហុក។

២. រថយន្តថ្មី៖ MG RX5 ជារថយន្តប្រភេទ SUV ដែលលក់ដាច់បំផុតក្នុងប្រទេសកម្ពុជា ហើយបានផ្តល់ជូននូវតម្លៃយ៉ាងសមរម្យចាប់ពី ៣៧,០០០ដុល្លារប៉ុណ្ណោះ។

MG RX5 បានបំពាក់ដោយបច្ចេកវិទ្យាថ្មីចុងក្រោយបង្អស់នៃម៉ាស៊ីនតួបូចំណុះ 1.5T រួមនឹងប្រព័ន្ធ Net Blue របស់វាដែលផ្តល់នូវដំណើរការល្អបំផុតសម្រាប់ការសន្សំសំចៃប្រេងឥន្ធនៈ និងផ្តល់នូវកម្លាំងខ្លាំងរហូតដល់ 169Nm ជាមួយនឹងកម្លាំងរមួល 250Nm។

ដំណើរការដ៏ល្អរបស់រថយន្ត MG RX5 រួមជាមួយនឹងភាពធំទូលាយ និងបរិក្ខារដ៏ទំនើបៗអមជាមួយបច្ចេកវិទ្យាថ្មីៗជាច្រើនដែលបានធ្វើឱ្យរថយន្ត MG RX5 ទទួលបានការគាំទ្រជាច្រើនពីសំណាក់អតិថិជនក្នុងប្រទេសកម្ពុជា។

៣. រថយន្តភីកអាប់៖ Ford Ranger ក៏ជារថយន្តមួយក្នុងចំណោមម៉ូដែលរថយន្តដែលក្លាយជារថយន្តដែលពេញនិយមមិនសាបសូន្យពេលអនាគតដែរ ព្រោះវាត្រូវបានរចនារួចជារាល់ស្រេចសម្រាប់ការធ្វើដំណើរផ្សងព្រេងរបស់អ្នក ជាមួយនឹងមុខងារប្រើប្រាស់ដ៏ទាន់សម័យ ស៊ុមដែកនៃតួរថយន្តដែលមានភាពរឹងមាំ កម្លាំងខ្លាំង និងការភ្ជាប់ជាមួយនឹងម៉ាស៊ីនតួបូ។

Ford Ranger ក៏ផ្តល់ជូននូវតម្លៃដ៏អស្ចារ្យជាមួយនឹងលក្ខណៈពិសេសៗជាច្រើនដើម្បីធ្វើឱ្យម្ចាស់រថយន្តកាន់តែទទួលបាននូវភាពប្រណីត និងផាសុកភាពសូម្បីតែអ្នកកំពុងនៅលើរថយន្តភីកអាប់ក៏ដោយ។

ដើម្បីជួយលោកអ្នកក្នុងការស្វែងរករថយន្តដែលអាចក្លាយជារថយន្តល្អ មិនមានភាពសាបសូន្យនាពេលអនាគត យើងខ្ញុំមានរថយន្តចំនួន៣ម៉ូដែលខាងលើ ដែលលោកអ្នកអាចពិនិត្យមើល និងសាកសួរពត៌មាននៅក្រុមហ៊ុនផ្លូវការរបស់ពួកគេដើម្បីទទួលបានព័ត៌មានលម្អិតបន្ថែម ហើយលោកអ្នកក៏នឹងឃើញនូវអ្វីដែលជាចំណុចពិសេសពីពួកគេផងដែរ៕

អត្ថបទ៖ In Sopheng

មតិយោបល់