• 2021-10-27 02:05:29
  • ចំណេះដឹង

យកស្មាតហ្វូន 1800$ Xperia Pro-I មកសាកកាមេរ៉ានឹង iPhone 13 Pro Max តម្លៃ 1099$

  • 2021-10-27 02:05:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sony ទើបបញ្ចេញ Xperia PRO-I ដែលផ្ដោតខ្ពស់ទៅលើការថតរូប និងថតវីដេអូកម្រិតកុន ដោយត្រៀមដាក់លក់ នៅខែធ្នូ ក្នុងតម្លៃ ១៨០០ដុល្លារ។ ចង់ដឹងថា Xperia Pro-I ខ្លាំងខាងថតកម្រិតណា យើងនឹងមកធៀបវាជាមួយនឹងនឹង iPhone 13 Pro Max ដែលមានតម្លៃ ១០៩៩ដុល្លារ ចំពោះតម្លៃទីផ្សារសហរដ្ឋអាមេរិចដូចគ្នា។

ការសាកល្បងកាមេរ៉ាស្មាតហ្វូនទាំងពីរ នឹងធ្វើតេសទៅលើ៖

  • ថតវីដេអូបែបភាពយន្ត Cinematic mode
  • ថតរូប Night mode
  • ថតរូបបែប Long exposure
  • តេសការថតពង្រីក តើមួយណាច្បាស់ជាង
  • ថត Macro
  • ...

ដើម្បីកាន់តែច្បាស់ពីការថតបន្ថែម សូមទស្សនាវីដេអូខាងក្រោម៖

ជាលទ្ធផលនៃការថត យើងឃើញថា Sony ថតយប់ប្រសើរជាង ទាំងចំណុលម្អិត រួមទាំងពណ៌រូបភាព ប៉ុន្ដែនៅទីងងឹតដដែល ត្រង់ចំណុចខ្លះមានពន្លឺខ្ពស់ Sony ចាប់យករូបមិនសូវច្បាស់ដូច iPhone នោះទេ។ ប៉ុន្ដែបើដាក់ជើង Tripod បន្ថែម Sony គឺផលិតរូបភាពមានគុណភាពខ្ពស់ជាង iPhone។

ចំណុចដែលធ្វើបានល្អជាងដាច់នោះទេ iPhone ថត Macro បានប្រសើរជាង Xperia Pro-I។ ដោយឡែកចំពោះការថត Long exposure គឺ Xperia ធ្វើបាន ប៉ុន្ដែ iPhone មិនមានមុខងារនេះទេ។

សរុបមក សម្រាប់អ្នកប្រើប្រាស់ទូទៅ ដោយមិនចង់ថតរូបដោយប្រើជើងទម្រ Tripod ឬប្រើមុខងារ f-stop នាំស្មុគ្រស្មាញ នោះ iPhone ប្រាកដជាជម្រើសល្អដល់អ្នកប្រើ ដោយគ្រាន់តែចុចថត ដោយមិនពិបាកកំណត់ច្រើន ដូចអ្នកជំនាញថត level Pro នោះទេ។ មួយវិញទៀត iPhone 13 Pro Max ក៏មានតម្លៃធូរថ្លៃ ត្រឹម ១០៩៩ដុល្លារ ខណៈ Xperia Pro-I មានតម្លៃដល់ទៅ ១៨០០ដុល្លារ សម្រាប់តម្លៃទីផ្សារសហរដ្ឋអាមេរិចដូចគ្នា។

ប៉ុន្ដែបើអ្នកជាអ្នកថត level Pro ហើយតម្លៃក៏មិនបញ្ហា នោះ Xperia Pro-I ប្រាកដជាជម្រើសល្អដល់អ្នក៕

អត្ថបទ៖ កុសល

មតិយោបល់