• 2021-10-19 02:24:07
  • ព័ត៌មាន

MacBook Pro កាមេរ៉ាមុខឆក ត្រូវគេចំអកការពិតមានប្រយោជន៍បែបនេះសោះ

  • 2021-10-19 02:24:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពីក្រុមហ៊ុន Apple ប្រកាសចេញជាផ្លូវការនូវកុំព្យូទ័រជំនាន់ថ្មីស៊េរីឆ្នាំ ២០២១ គឺ MacBook Pro បញ្ចប់ទៅរួចរាល់កាលពីយប់មិញនេះ ត្រូវបានបណ្ដាសាធារណជនចំអកឡកឡឺយលេងសើច លើចំណុចឆកផ្ទៃខាងមុខដូចកាលពីប្រកាសចេញ iPhone X ឆ្នាំ ២០១៧ ។

ពេលបើកលើ Adobe Photoshop លាតពេញអេក្រង់

យោងតាមប្រភពពីលោក David Pogue ជាអតីតអ្នកយកព័ត៌មានផ្នែកបច្ចេកវិទ្យាមកពីស្ថាប័នសារព័ត៌មាន NY Times លើកឡើងថា៖ «ការឌីហ្សាញ MacBook Pro ឲ្យផ្ទៃកាមេរ៉ាមុខឆកបន្តិច ខុសប្លែកពីជំនាន់មុនៗក៏ដោយសារ Apple មានចេតនាចង់ឲ្យផ្ទៃគែមខ្លីលើកុំព្យូទ័រជំនាន់ថ្មីនេះ អាចបង្ហាញអក្សរឬរូបភាពវីដេអួូលាតពេញមួយតួអេក្រង់ ពេលបើកផ្ទាំងកម្មវិធី ដោយមិនបន្សល់ ទុកចន្លោះទំនេរច្រើនដូច Mac ជំនាន់ចាស់ ។ ឧទាហរណ៍៖ ពាក្យ Windows និង Help កាលមុនបន្សល់ទុកចន្លោះទំនេរច្រើន ឥឡូវមិនដូច្នោះទេ (ដូចរូប)»។

ឧទាហរណ៍

ក្រោយពេលលោកបង្ហោះបែបនោះទទួលបានការសាទរ និងទម្លាយបាននូវចម្ងល់ សាធារណជនជាច្រើននាក់ ថែមទាំងអាចដឹងពីបំណងរបស់ Apple ខ្លះៗ ទោះបីជាពេលនេះមិនទាន់មានអ្នកនាំពាក្យ Apple ណាម្នាក់ចេញមកបកស្រាយរឿងនេះក៏ដោយ។

-ចុចអានបន្ថែម៖ MacBook Pro 2021 អាប់ដេតច្រើនតាំងពីការឌីហ្សាញ, ថ្ម, រន្ធ និងសំខាន់បំផុតឈីបថ្មី M1 Pro និង M1 Max

អត្ថបទ៖ រក្សា

មតិយោបល់