• 2021-10-18 09:47:13
  • ព័ត៌មាន

MacBook Pro កាមេរ៉ាមុខឆកបន្តិចស្កេន FaceID នឹងអាចចេញមកមែនទែនឆ្នាំនេះ!

  • 2021-10-18 09:47:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះរូបភាពផ្នែកខាងមុខឆកបន្តិចនៃ MacBook Pro 2021 បានបែកធ្លាយពេញអ៊ឺនធើណិត បន្ទាប់ពីដំណឹង Apple ត្រៀមប្រកាសចេញផលិតផលថ្មីរបស់ខ្លួននៅថ្ងៃទី ១៨តុលាឆ្នាំ ២០២១។

រូបភាព១សន្លឹកនោះមានការចាប់អារម្មណ៍យ៉ាងខ្លាំង ក៏ដោយសារកុំព្យូទ័រយួរដៃទំហំ ១៤ អ៊ីញនិង ១៦ អ៊ីញ ត្រៀមនឹងបង្ហាញនោះមានមុខងារពិសេសៗ។

ឆកបន្តិច
រូបបែកធ្លាយ

ក្រៅពីមានឆកខាងមុខ វាមានបំពាក់ដោយប្រព័ន្ធកាមេរ៉ាថ្មី 1080p webcam អាចនឹងបច្ចេកវិទ្យាដោះសោរស្កេនមុខ FaceID ថែមទាំងដាក់អេក្រង់ Mini-LED 120Hz ។

Apple ក៏នឹងបំពាក់លើ MacBook Pro ដោយបន្ទះឈីបផ្ទាល់ខ្លួនល្បឿនលឿនដាច់គេរបស់ខ្លួន មានឈ្មោះថា M1 Pro និង M1 Max ទាំងពីរម៉ូឌែលសម្រាប់ឆ្នាំ ២០២១ នេះ។

លក្ខណៈសម្បត្តិខ្លះបែកធ្លាយនោះគឺ មានជម្រើសចាប់ផ្តើមពី RAM 16GB មេម៉ូរី 512GB ឡើងទៅ និងឈីប 10 cores-GPU ទាំងពីរម៉ូឌែល ដំណើរលឿនរហ័សទ្វេរដង នៅពេលបើកកម្មវិធីធំៗក្នុងពេលដំណាលគ្នា។

ចំពោះព័ត៌មានលម្អិតពីតម្លៃ និងមុខងារពិសេសៗផ្សេងទៀត កុំភ្លេចតាមដានទាំងអស់គ្នា៕

អត្ថបទ៖ រក្សា

មតិយោបល់