• 2021-10-18 09:08:49
  • ផលិតផលថ្មី

លេចធ្លាយ Spec សំខាន់ៗដែល​មាននៅលើកំពូលស្មាតហ្វូនថ្មី Reno 7 របស់ Oppo

  • 2021-10-18 09:08:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Oppo នឹង​បញ្ចេញ​កំពូល​ស្មាតហ្វូនថ្មីរបស់ខ្លួន Reno 7 នៅ​ចុងឆ្នាំ​២០២១នេះ ដែលភាពខ្លាំងរបស់​វា​គឺ​ផ្តោតលើផ្នែក​កាមេរ៉ា មានគោលដៅ​លើអ្នកប្រើប្រាស់​ដែល​ចូលចិត្តថតរូប។

មុន​ប្រកាស​ចេញជាផ្លូវ គឺ​មានការ​​លេចធ្លាយ​ Spec របស់ Reno 7 នៅលើ​បណ្តាញ​សង្គមចិន បង្ហាញថា វា​មាន​កាមេរ៉ាភ្នែក៣ ខាងក្រោយ ដោយភ្នែកទីមួយមាន​ទំហំ 50MP ​ប្រើ​សេនស័រ Sony IMX766។ ភ្នែកទី២ មានទំហំ 8MP ជា​ប្រភេទ ultrawide ប្រើសេនស័រ Sony IMX355 និង​ភ្នែក​ទី៣ ទំហំ 2MP សម្រាប់​ថតរូប​បែប ​Portrait។ ឯផ្នែកកាមេរ៉ាខាងមុខ ឬសែលហ្វី មានទំហំ 32MP ប្រើសេនស័រ Sony IMX615។

វា​នឹង​មានអេក្រង់ទំហំ ៦,៥អ៊ិញ កម្រិតបញ្ចេញ​រូបភាព Full HD+ កញ្ចក់ប្រភេទ AMOLED ជាមួយល្បឿនអេក្រង់ 90Hz។ កញ្ចក់​ការពារ​ជាប្រភេទ Gorilla ជំនាន់ទី៥។

ឈីបរបស់​ Reno 7 ជាប្រភេទ Snapdragon 888+ ភ្ជាប់មកជាមួយ RAM ទំហំ 8GB/12GB និង​អង្គផ្ទុកទិន្ន័យ 256GB ព្រមទាំង UFS 3.1។ ថាមពលថ្មរបស់វា មានទំហំ 4500mAh គាំទ្រ​ដោយឆ្នាំងសាកលឿន 65W។ ​ក្រៅពីនេះ វា​ក៏មាន​ប្រព័ន្ធ​ត្រជាក់​ ដែល​ជួយកាត់បន្ថយកម្តៅទូរសព្ទ, បំពង់សំឡេង stereo ចំនួនពីរ និងមុខងារ NFC ជាដើម៕

ប្រភព៖ Gizchina ប្រែ​សម្រួល៖ សំភី

មតិយោបល់