• 2021-10-12 04:00:36
  • ព័ត៌មាន

iPhone 13 ភ្នែក២មែន ប៉ុន្ដែកាមេរ៉ាវិញខ្លាំងជាងភ្នែក៣ លើ 12 Pro Max

  • 2021-10-12 04:00:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មិនខុសទេដែលថា “រលកក្រោយច្រានរលកមុខ” ប៉ុន្ដែរលកក្រោយថ្មីនេះមិនធម្មតានោះទេ ដែលជា iPhone 13 មានកាមេរ៉ាក្រោយពីរគ្រាប់ បែរជាមានកម្លាំងបក់ខ្លាំងវ៉ៃផ្ទប់រលកមុន iPhone 12 Pro Max ដែលមានកាមេរ៉ាក្រោយដល់ទៅបីគ្រាប់។ នេះបើយោងទៅតាមពិន្ទុតេសពី DxOMark ដែលជាក្រុមហ៊ុនតេស្ដកាមេរ៉ាទូរសព្ទដ៏មានឥទ្ធិពលរបស់ ប្រទេសបារាំង។

ទាំង iPhone 13 និង iPhone 12 Pro Max ទទួលបានពិន្ទុតេសកាមេរ៉ាពី DxOMark ស្មើនឹង ១៣០ពិន្ទុ ដូចគ្នា បើទោះបី iPhone 13 មានកាមេរ៉ាត្រឹម២គ្រាប់ រីឯ 12 Pro Max មានកាមេរ៉ាដល់ទៅ ៣គ្រាប់ ក៏ដោយ។

ចំពោះ iPhone ទាំងពីរ ការតេសទៅលើថតរូប ទទួលបានពិន្ទុ ១៣៨ពិន្ទុ ដូចគ្នា ដោយឡែកការថតវីដេអូវិញ iPhone 13 ទទួលបានពិន្ទុដល់ទៅ ១១៧ពិន្ទុ ខណៈ 12 Pro Max ទទួលបានពិន្ទុត្រឹម ១១៣ពិន្ទុ។ ចំពោះការថតពង្រីកវិញ iPhone 13 បានពិន្ទុត្រឹម ៥៥ពិន្ទុ រីឯ 12 Pro Max ៦៨ពិន្ទុ ត្បិត iPhone 13 ចាញ់ត្រង់មិនមានលែន Telephoto។

សរុបមក ត្បិត iPhone 13 មានលែនកាមេរ៉ា២គ្រាប់មែនពិត ប៉ុន្ដែវាមានសមត្ថភាពប្រដំប្រសងនឹងបងធំរបស់វាចេញកាលពីឆ្នាំមុន ដែលមានកាមេរ៉ាដល់ទៅ៣គ្រាប់ មិនតែប៉ុណ្ណោះ វាថែមទាំងបានយកឈ្នះទៅលើការថតវីដេអូទៀតផង។

គួរបញ្ជាក់ថា កាមេរ៉ា iPhone 13 មិនត្រឹមមាន aperture ធំជាងមុនធ្វើឱ្យស្រូបពន្លឺពណ៌ល្អជាងនោះទេ វាថែមទាំងមានមុខងារថតកុន Cinematic Mode និងលែនដើម មានបំពាក់សែនស័រទប់លំនឹងពិសេស Shift OIS ដែលធ្លាប់មានតែលើ iPhone 12 ម៉ូឌែល Pro Max តែមួយគត់ថែមទៀតផង៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់