• 2021-10-12 01:48:00
  • ព័ត៌មាន

ក្តៅៗ! MG ចេញលក់ SUV អគ្គិសនីថ្មី សាកម្តងជិះបាន ៤០០គ.ម ហើយនេះតម្លៃវា!

  • 2021-10-12 01:48:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន MG Motors បានប្រកាសចេញលក់រថយន្ត SUV អគ្គិសនីថ្មីរបស់ខ្លួន នៅលើទីផ្សារអឺរ៉ុប គឺ MG Marvel R Electric។

រថយន្ត MG Marvel R Electric ជាក់ស្តែងទទួលបានការឌីហ្សាញចេញពីរថយន្តចិន Roewe Marvel X ដែលបានបង្ហាញខ្លួននៅក្នុងឆ្នាំ២០១៨ ពោលគឺដូចគ្នាទាំងស្រុង ខុសតែឡូហ្គូខាងមុខ និងខាងក្រោយប៉ុណ្ណោះ។

MG Marvel R Electric ចែកចេញជា ៣ ម៉ូដែល គឺ Comfort, Luxury និង Performance។ ម៉ូដែល Comfort និង Luxury មានបំពាក់ម៉ូទ័រអគ្គិសនីចំនួន ២ បង្កើតកម្លាំងបាន ១៧៧សេះ និងកម្លាំងរមួល ៤១០ញ៉ូតុនម៉ែត្រ។ វាអាចរត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៧,៩វិនាទី និងមានល្បឿនអតិបរមាដល់ ២០០គីឡូម៉ែត្រក្នុងមួយម៉ោង។

ដោយឡែក ម៉ូដែល Performance ប្រើម៉ូទ័រអគ្គិសនីចំនួន ៣ មានកម្លាំងសរុប ២៨៤សេះ និងកម្លាំងរមួល ៦៦៥ញ៉ូតុនម៉ែត្រ ដែលអាចឲ្យវារត់ស្ទុះពីកុងទ័រ ០-១០០គីឡូម៉ែត្រក្នុងមួយម៉ោង ប្រើពេល ៤,៩វិនាទី និងមានល្បឿនអតិបរមាដល់ ២០០គីឡូម៉ែត្រក្នុងមួយម៉ោងដូចគ្នា។

រថយន្ត MG Marver R Electric សម្រាប់ទីផ្សារអឺរ៉ុប ប្រើកញ្ចប់អាគុយអគ្គិសនីទំហំ ៧០គីឡូវ៉ាត់ម៉ោង ដែលផ្តល់ចម្ងាយបើកបរសរុប ៤០០គីឡូម៉ែត្រ សម្រាប់ប្រភេទប្រើម៉ូទ័រ២ និង ៣៧០គីឡូម៉ែត្រ សម្រាប់ប្រភេទប្រើម៉ូទ័រ៣។

ក្រុមហ៊ុន MG អះអាងថា SUV អគ្គិសនីរបស់ខ្លួននេះមានបំពាក់កាប៊ីនដែលប្រើគ្រឿងបរិក្ខាកម្រិត Premium ដោយក្នុងនោះរួមមានអេក្រង់កម្សាន្ត Touchscreen ទំហំដល់ ១៩,៤អ៊ីញ ដែលដំណើរការដោយប្រព័ន្ធ MG iSmart ហើយអាចភ្ជាប់ជាមួយមុខងារ Apple CarPlay, Android Auto និង Amazon Web Services ថែមទាំងបំពាក់កុងទ័រឌីជីថលទំហំ ១២,៣អ៊ីញទៀតផង។

បន្ថែមពីនេះ វាក៏មានបំពាក់ប្រព័ន្ធម៉ាស៊ីនត្រជាក់ ២តំបន់, រន្ធ USB ៤, ដំបូលកញ្ចក់ធំ Panoramic Sunroof, ពូកស្បែក, កាមេរ៉ា ៣៦០ដឺក្រេ, ប្រព័ន្ធភ្លើងក្នុងកាប៊ីន Ambient Lighting, កៅអីមានមុខងារកម្តៅ និងប្រព័ន្ធសំឡេង Bose premium sound system ទៀតផង។

បើនិយាយពីប្រព័ន្ធសុវត្ថិភាពវិញ វាមានបំពាក់ប្រព័ន្ធ MG Pilot ដែលរួមមានមុខងារជំនួយការបើកបរដល់ ១៤មុខ រួមទាំង Traffic Jam Assistance ផងដែរ។

សូមបញ្ជាក់ថា រថយន្ត MG Marver R Electric នឹងត្រូវដាក់លក់ក្នុងតម្លៃចាប់ពី ៤៦ ៣០០ដុល្លារ សម្រាប់ម៉ូដែល Comfort, តម្លៃ ៥០ ៩០០ដុល្លារ សម្រាប់ម៉ូដែល Luxury និង ៥៥ ៥០០ដុល្លារ សម្រាប់ម៉ូដែល Performance៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់