• 2021-10-01 22:50:00
  • ព័ត៌មាន

តើដុំសាកកម្លាំងខ្លាំង Macbook Pro អាចបញ្ចូល iPhone ឬ iPad លឿន និងប៉ះពាល់ដែរអត់?

  • 2021-10-01 22:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានចម្ងល់ពីអ្នកប្រើជាច្រើនបានសួរថា តើដុំសាកកម្លាំង ៩៦វ៉ាត់ របស់ Macbook Pro អាចសាកថ្មទៅកាន់ iPhone ឬ iPad បានលឿនដែរអត់ ហើយប៉ះពាល់ឬទេ បើកម្លាំងសាកខ្លាំងជិត ១០០វ៉ាត់ ទៅហើយ?

ចម្លើយគឺថា អាចសាកបាន! ហើយលឿនទៀតផង! និងមិនប៉ះពាល់ដល់ iPhone ឬ iPad នោះទេ។

ហេតុផលគឺថា iPhone ឬ iPad ជាអ្នកកំណត់ទៅលើកម្លាំងសាកដែលអាចបញ្ចូលទៅក្នុងម៉ាស៊ីន មិនមែនជាដុំសាកអ្នកកំណត់នោះទេ។

ដើម្បីឱ្យងាយយល់ យើងលើកឧទាហរណ៍ ការបញ្ចូលថ្ម iPhone 13 Pro Max ដោយប្រើដុំសាកកម្លាំង ៣០វ៉ាត់ ឬលើសនេះ គឺ iPhone នឹងទទួលកម្លាំងសាកត្រឹមតែ ២៧វ៉ាត់ តែប៉ុណ្ណោះ ទោះដុំសាកនោះកម្លាំង ៩៦វ៉ាត់ ក៏ដោយ ។

គួរដឹងបន្ថែមថា ដុំសាកល្បឿនលឿនរបស់ Apple គឺជាដុំសាកប្រើរន្ធ USB C ដែលមានកម្លាំងសាកចាប់ពី ១៨វ៉ាត់ ២០វ៉ាត់ ២៩វ៉ាត់ ៣០វ៉ាត់ ៦១វ៉ាត់ ៨៧វ៉ាត់ 61W, 87W និង ៩៦វ៉ាត់។

ហើយ iPhone និង iPad ដែលទ្រទ្រង់ការសាកថ្មលឿនបានមាន៖

  • ចាប់ពី iPhone 8/8 Plus ឡើងទៅ
  • ចាប់ពី iPad Pro 12.9-inch ជំនាន់ទី១ឡើងទៅ
  • ចាប់ពី iPad Pro 11-inch ជំនាន់ទី១ឡើងទៅ
  • ចាប់ពី iPad Pro 10.5-inch ឡើងទៅ
  • ចាប់ពី iPad Air ជំនាន់ទី៣ឡើងទៅ
  • ចាប់ពី iPad mini ជំនាន់ទី៥ឡើងទៅ

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ កុសល

មតិយោបល់