• 2021-10-01 04:28:58
  • ចំណេះដឹង

ចង់បង់ទឹក ភ្លើង ឬ សំរាម បានតាមចិត្តស្រួលៗរហ័ស​ តាមរយៈកម្មវិធីមួយនេះ

  • 2021-10-01 04:28:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទ្រូម៉ាន់នី គឺជាក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុដ៏ល្បីឈ្មោះមួយនៅកម្ពុជា។ ថ្មីៗនេះ ទ្រូម៉ាន់នី បានពង្រីកសេវាទូទាត់វិក្កយបត្រទឹកភ្លើងនៅតាមភូមិស្រុក ទូទាំងប្រទេស ដើម្បីផ្តល់ភាពងាយស្រួល។

ក្រុមហ៊ុន ទ្រូម៉ាន់នី បានសហការជាមួយ សេវាករឈានមុខគេក្នុងប្រទេសក្នុងការ ផ្គត់ផ្គង់អគ្គិសនី ទឹក និងសំរាម ដើម្បីអាចឱ្យប្រជាជនកម្ពុជានៅទូទាំងប្រទេស អាចបង់ថ្លៃតាមកម្មវិធី TrueMoney Wallet ឬបង់ដោយផ្ទាល់នៅតាមភ្នាក់ងារ ទ្រូម៉ាន់នី។

សេវាថ្មីនេះនឹងដាក់ដំណើរការចាប់ពីថ្ងៃទី ១ ខែតុលា ឆ្នាំ២០២១ នេះតទៅនៅក្នុង២៥ ខេត្ត/ក្រុងទូទាំងប្រទេស មិនថាអ្នករស់នៅតាមបណ្តាខេត្តក្រុងផ្សេងៗណាក៏ដោយ។

ក្នុងការផ្តល់សេវាថ្មីនេះ ក្រុមហ៊ុន ទ្រូម៉ាន់នី បានចាប់ដៃគូជាមួយសេវាករផ្គត់ផ្គង់អគ្គិសនី ទឹក និង សំរាមចំនួន ១០៦ សេវាករនៅក្នុង ២៥ ខេត្ត/ក្រុង ដែលពីមុនមកមិនធ្លាប់មានសេវាផ្គត់ផ្គង់អគ្គិសនី ទឹក និងសំរាមរបស់រដ្ឋទៅដល់ទីនោះ។

អត្ថបទ៖ ទ្រូម៉ាន់នី សហការ​ជាមួយផ្សារ 7-Eleven ដើម្បីធ្វើ​ឲ្យអតិថិជនកាន់​តែស្រួល

លោកស្រី ឃួន ហ្រ្វង់ដារា អគ្គនាយិកាគ្រប់គ្រងផ្នែកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) មានប្រសាសន៍ថា៖ «សេវាថ្មីនេះបង្កើតឡើងដើម្បីសុវត្ថិភាព និងភាពងាយស្រួល។ តាមរយៈការផ្តល់ជូនសេវាថ្មីនេះ យើងសង្ឃឹមថា នឹងបង្កើតឱ្យមានភាពកាន់តែងាយស្រួលសម្រាប់ពលរដ្ឋកម្ពុជាក្នុងការបង់ថ្លៃវិក្កយបត្ររបស់ពួកគេតាមរយៈការផ្តល់ជូនពួកគេនូវឱកាសទូទាត់វិក្កយបត្រតាមអនឡាញពីផ្ទះរបស់ពួកគេ ឬទូទាត់ដោយផ្ទាល់នៅតាមភ្នាក់ងារ ទ្រូម៉ាន់នី ដែលនៅជិតពួកគេ»។ គំនិតផ្តួចផ្តើមនេះ ត្រូវបានបង្កើតឡើងដើម្បីកាត់បន្ថយហានិភ័យពាក់ព័ន្ធនឹងប្រតិបត្តិការដោយផ្ទាល់ និងការធ្វើដំណើរឆ្ងាយ ខណៈដែលប្រទេសកម្ពុជាបន្តចាត់វិធានការទប់ទល់នឹងការរាតត្បាតជំងឺកូវីដ-១៩។

សេវានេះ អាចរកបាននៅក្នុងតំបន់ មាននៅក្នុងតំណលីងនេះ៖ truemoney.com.kh

លោកស្រី ឃួន ហ្រ្វង់ដារា បន្តទៀតថា៖ «ជាថ្មីម្តងទៀត ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងព្យាយាមផ្តល់ជូនសេវាបន្ថែមដល់អតិថិជន និងសេវាករដើម្បីប្រយោជន៍ទាំងអស់គ្នា។ យើងនឹងបន្តពង្រីកការផ្តល់ជូនសេវាបែបនេះដើម្បីភាពងាយស្រួលសម្រាប់ទាំងអស់គ្នា»។ ចាប់តាំងពីចាប់ផ្តើមប្រតិបត្តិការក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦ មក ក្រុមហ៊ុន ទ្រូម៉ាន់នី បានបង្កើតបណ្តាញភ្នាក់ងារបច្ចេកវិទ្យាហិរញ្ញវត្ថុធំបំផុតនៅក្នុងប្រទេសកម្ពុជា។»

យោងតាមក្រុមហ៊ុន ទ្រូម៉ាន់នី ក្រុមហ៊ុនមានបណ្តាញភ្នាក់ងារជាង ១ម៉ឺនភ្នាក់ងារ ដែលផ្តល់សេវាហិរញ្ញវត្ថុដល់អ្នកប្រើប្រាស់នៅគ្រប់ទីកន្លែងទាំងអស់នៅកម្ពុជាដែលមិនទាន់មានសេវាធនាគារ។

នាពេលបច្ចុប្បន្ន ក្រុមហ៊ុន ទ្រូម៉ាន់នី កំពុងផ្តល់សេវាទូទាត់ប្រាក់ជាច្រើនប្រភេទដូចជា សេវាផ្ទេរប្រាក់ក្នុងស្រុក ទូទាត់វិក្កយបត្រ បញ្ចូលលុយទូរស័ព្ទ បង់ប្រាក់កម្ចី និងបើកប្រាក់ខែតាមទូរស័ព្ទស្មាតហ៊្វូន និងតាមភ្នាក់ងារ។

អតិថិជនចាប់អារម្មណ៍បង់ថ្លៃអគ្គិសនី ទឹក និងសំរាមរបស់ខ្លួនតាមអនឡាញ ឬដោយផ្ទាល់នៅភ្នាក់ងារ ទ្រូម៉ាន់នី អាចស្វែងរកព័ត៌មានបន្ថែមទៀតបានតាមរយៈការចុចលើតំណភ្ជាប់នេះ៖ truemoney-business

អត្ថបទ៖ រក្សា

មតិយោបល់