• 2021-09-30 05:41:44
  • ព័ត៌មាន

ក្រុមហ៊ុន Hyundai នៅតែរក្សាកំណើនលក់ខ្ពស់ក្នុងទីផ្សារកម្ពុជា ទោះមានវិបត្តិកូវីដ១៩

  • 2021-09-30 05:41:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនរថយន្ត Hyundai នៅតែបន្តនាំចូលរថយន្តម៉ូឌែលថ្មីមកកាន់ទីផ្សារកម្ពុជា ដើម្បីឆ្លើយតប​ទៅនឹងតម្រូវការអតិថិជនរបស់ខ្លួន ខណៈការបញ្ជាទិញ បានហក់ឡើងខ្ពស់ ក្នុងពេលដែលក្រុមហ៊ុនបានប្រកាសទទួលការកក់ទុកជាមុន បើទោះបីជា​ស្ថានភាពកូវីដ១៩ នៅកម្ពុជា នៅតែបន្តអូស​បន្លាយ​ក៏ដោយ។

ក្រុមហ៊ុនរថយន្ត Hyundai គឺជាក្រុមហ៊ុននាំចូលរថយន្តស៊េរីថ្មីមួយ ដែលមានចំណែកទីផ្សារខ្ពស់ជាងគេមួយនៅក្នុងទីផ្សារជាមួយនឹងការគាំទ្រ​កម្រិតគុណភាព តម្លៃ និងផាកសុខភាព បានយ៉ាង​ច្រើន​ពីអតិថិជនក្នុងទីផ្សារកម្ពុជា។

ទោះ​បីស្ថិតក្នុងបរិបទកូវីដ១៩ ក្តី ប៉ុន្តែ ក្រុមហ៊ុនរថយន្តកូរ៉េមួយនេះ មិនបានបង្អាក់នូវការនាំ ចូលរថយន្តម៉ូឌែលថ្មីៗ មកបំពេញតម្រូវការពលរដ្ឋកម្ពុជានោះទេ ព្រោះតម្រូវការនៅតែ បន្តមាន ជាក់​ស្តែង​កាល​ពី​ថ្ងៃទី២៩ ខែកញ្ញាកន្លងទៅ ក្រុមហ៊ុនខេមកូ ម៉ូធ័រ ខមភេនី បានបើកបង្ហាញនូវរូបរាងដ៏ថ្មីស្រឡាង ដែលពោលពេញទៅដោយលក្ខណៈពិសេសៗ ជាច្រើននៃរថយន្ត STARIA ដែល ជាប្រភេទរថយន្តដ៏ទំនើបស៊េរីថ្មី និងមានមុខងារជាច្រើន (MPV) រូបរាងរបស់ STARIA បានបង្ហាញពី ស្តង់ដារលំដាប់ខ្ពស់នាជំនាន់ថ្មីនេះ របស់ត្រកូលហ៊ីយ៉ាន់ដាយ។

STARIA គឺជាឈ្មោះដែលត្រូវបានរួមបញ្ចូលគ្នារវាង «Star» និង «Ria» ដោយផ្អែកទៅ លើគុណភាពនៃផលិតផល ដែលបានផ្តោតទៅលើយានយន្ត នាពេលអនាគត ដែលឆ្លុះបញ្ចាំងពីតម្លៃរបស់វា និងលក្ខណៈដ៏អសា្ចរ្យនៃការរចនា ក៏ដូចជា ការច្នៃប្រឌិតនូវរូបរាងដ៏លេចធ្លោរមួយនេះ។ STARIA បានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន Hyundai ក្នុងវិស័យឧស្សាហកម្ម យានយន្តចល័តនាពេលអនាគត ក្នុងនាមជាអ្នកតំណាងឲ្យផ្នែកផ្គត់ផ្គង់ គ្រឿងយានជំនិះដ៏ទំនើប និងឆ្លាតវៃបំផុតក្រោមចក្ខុវិស័យរបស់ ‘«ការវិវឌ្ឈន៍ដើម្បីមនុស្សធម៌»

STARIA ត្រូវបានបំពាក់ដោយលក្ខណៈពិសេសៗ ហើយជួយសម្របសម្រួលផ្តល់​បទពិសោធន៍ថ្មី ដល់អ្នកបើកបរ និងអ្នករួមដំណើរផងដែរ ជាមួយពេលវេលាដ៏មានតម្លៃឲ្យកាន់តែមានសមិទ្ធិផល និងអត្ថប្រយោជន៍។

STARIA បានផ្តល់នូវរូបរាងខាងក្រៅដ៏អស្ចារ្យ និងភាពថ្លៃថ្នូរ ស្រដៀងទៅនឹងយានអវកាសនាពេលអនាគត។ ផ្នែកខាងមុខរំលេចដោយបន្ទាត់ ចង្កៀងវែងចែងចាំងទៅ នឹងពន្លឺពេលថ្ងៃ និងចង្កៀងភ្លើងហ្វាស្ថិតនៅពីក្រោម។ STARIA ត្រូវបានបន្លឺឡើងដោយ បង្អួចបែប Panoramic និងខ្សែក្រវាត់ក្រោមដែលបញ្ជាក់ពីភាពឥតខ្ចោះនៃផ្ទៃខា ង ក្នុងដ៏ធំទូលាយរបស់វា។ កម្ពស់របស់កាប៊ីនក៏ត្រូវបានធ្វើឡើង ទៅតាមស្តង់ដាខ្ពស់ ដែលផ្តល់ភាពងាយស្រួល និងផាសុកភាព វាសមស្របសម្រាប់​ការប្រើប្រាស់​ទាំងអាជីវកម្ម និងគ្រួសារ។

លោក Brian KO នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន ខេមកូ ម៉ូធ័រ ខមភេនី បានមានប្រសាសន៍ថា៖ «STARIA គឺជាការបដិវត្តន៍ថ្មីទាំងស្រុងនៃយានជំនិះចល័ត MPV នៅក្នុងក្រុមហ៊ុន Hyundai ដែលបើកយុគសម័យថ្មី។ STARIA នឹងផ្តល់ជូននូវបទពិសោធន៍ដ៏ថ្មី ដោយការរចនាច្នៃប្រឌិត បច្ចេកវិទ្យាទំនើបៗដ៏ទាន់សម័យ ជាមួយនឹងលក្ខណៈពិសេសថ្មីៗ រំលេចនូវភាពថ្លៃថ្នូរដល់អតិថិជន»

លើកនេះ STARIA បានភ្ជាប់មក ដោយមាន៣ជម្រើសសម្រាប់អតិថិជន គឺ STARIA Lounge ៧កៅអី STARIA Premium ១១កៅអី និង STARIA Deluxe ១១កៅអី The All New STARIA នឹងមកដល់នៅកម្ពុជាក្នុងខែតុលាឆាប់ៗនេះ ដើម្បីប្រាកដថាវាជាយានយន្ត ជំនាន់ថ្មី​ លក្ខណៈពិសេសនៃរូបរាង និងការផ្លាស់ប្តូរផ្តាច់មុខដ៏ប្រណីត ព្រមទាំងភាព​ស៊ីវីល័យ។

អ្នកស្រី លាង សារ៉េន ប្រធានផ្នែកលក់បានមានប្រសាសន៍ថា៖ «យើងពិតជា រំភើបខ្លាំងណាស់ចំពោះរថយន្តជំនាន់ថ្មី The All New STARIA ឥឡូវនេះ យើងបានបើក ទទួលកក់ទុកជាមុន ហើយ នាងខ្ញុំជឿជាក់ថារថយន្ត All New STARIA 2022 មិនត្រឹមជារថយន្តដ៏ស្រស់ស្អាតទេ តែជារថយន្តដែលបង្ហាញពីភាពជោគជ័យ ឧត្តមភាព និងភាពឈានមុខគេនៅក្នុងការប្រាថ្នារបស់លោកអ្នកផងដែរ»

សូមបញ្ជាក់ថា Hyundai ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ បានផ្តល់សេវាកម្ម ដែល មានគុណភាពខ្ពស់ជូនអតិថិជន។ ក្រុមហ៊ុន ខេមកូ ម៉ូធ័រ ខមភេនី ជាក្រុមហ៊ុននាំចូល និងចែកចាយ ផ្តាច់មុខតែ​មួយ​គត់នៅក្នុងប្រទេសកម្ពុជា។ ផ្គត់ផ្គង់នូវរថយន្តប្រភេទ SUV LINE UP និងសេវាកម្មចល័តជា​ច្រើន​ក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។ ក្រុមហ៊ុនកំពុងបង្កើននូវផលិតផលរបស់ខ្លួន ជាមួយនឹងយានយន្តដែលត្រូវបានរចនាឡើងដើម្បីជួយ នាពេលអនាគតឲ្យកាន់តែមានភាពរីកចម្រើន និងគង់វង្ស ដែលផ្តល់ជូននូវដំណោះស្រាយ​ដល់ការប្រកួតប្រជែងនៃពិភពលោកប្រកបដោយភាពច្នៃប្រឌិត។

ក្រុមហ៊ុន Hyundai មានគោលបំណង ជួយជ្រោមជ្រែងដល់ «ការវិវឌ្ឈន៍ដើម្បីមនុស្សធម៏» ជាមួយនឹង ដំណោះស្រាយ ចំពោះចរាចរណ៏ដ៏ឆ្លាតវៃ ដែលអាចតភ្ជាប់រវាងមនុស្ស និងផ្តល់ពេលវេលា ដ៏មានតម្លៃដល់អតិថិជន៕

សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន ហ៊ីយ៉ាន់ដាយ សូមទំនាក់ទំនង មកកាន់លីងខាង ក្រោមនេះ៖

វេបសាយ៖ camko-motor.com

Facebook៖ Hyundai Camko

មតិយោបល់