• 2021-09-30 04:44:45
  • ព័ត៌មាន

Facebook បញ្ចេញ​មុខងារ Reels ប្រជែង TikTok ពិសេស​ជួយឱ្យ​ Creator ស្រួល​រកលុយ និង​ទទួលបាន Fan ថ្មីៗ

  • 2021-09-30 04:44:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Facebook បាន​បញ្ចេញ​មុងារ Reels ហើយ ក្នុង​ App របស់​ខ្លួន ដែល​អាចដោនឡូតបាន​ទាំង​នៅលើ iOS និង​ Android ក្នុងសហរដ្ឋអាមេរិក។

មុខងារ​ថ្មី​របស់​ Facebook ដែល​បង្កើត​ឡើង​សម្រាប់​ប្រជែង​នឹង TikTok មួយនេះ គឺ​អនុញ្ញាតឱ្យ​អ្នកប្រើប្រាស់​ធ្វើវីដេអូខ្លីៗ ដោយក្នុងវីដេអូនោះមាន​ជាតន្រ្តី សំឡេង ដាក់ពណ៌ (effect) និង​ផ្សេងៗជាច្រើនទៀត។ ពួកគេ​ អាចបង្ហោះ​វីដេអូរបស់ខ្លួន​នៅលើ News Feed ឬក្នុង Group។ លើសពីនេះ នៅពេល​ដែលអ្នក​ប្រើប្រាស់​ដទៃទៀត បាន​មើលវីដេអូ Reels លើ Facebook នោះពួកគេអាចចុច Follow ពីម្ចាស់គណនីដោយផ្ទាល់​តាមរយៈវីដេអូនោះតែម្តង ថែមទាំងអាច Like, Comment ឬ Share បាន។

Facebook ក៏បាន​អះអាងដែរថា Reels អាច Reach ទៅដល់​អ្នកប្រើប្រាស់​គ្រប់គ្នាបាន ពោលគឺមិនមែន​ Reach តែត្រឹម Follower នោះទេ។ Reels លេចឡើង​នៅចំណុចខាងលើក្នុងកម្មវិធី Facebook ស្របគ្នាជាមួយ Stories និង Rooms ដោយវីដេអូ​ចេញថ្មីៗបំផុត គឺ​ផ្អែកលើ​ការពេញនិយម និង​ចំណាប់អារម្មណ៍របស់​អ្នក​ប្រើប្រាស់។

ដើម្បី​លើកទឹកចិត្ត​ដល់​អ្នកបង្កើត​មាតិកាវីដេអូ Reels ក្រុមហ៊ុន Facebook អះអាងថា ខ្លួន​នឹង​វិនិយោគជាង ១ពាន់លានដុល្លារដល់ឆ្នាំ២០២២ ដើម្បីជួយឱ្យ Creator រកចំណូលបាន​នៅពេលមានអ្នកទស្សនាវីដេអូ​របស់ពួកគេ ហៅថា Reels Play Bonus អាស្រ័យទៅលើ​គុណភាព​វិដេអូ​ទាំង​លើ​ Facebook និង Instagram៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ PhoneArena ប្រែ​សម្រួល៖ សំភី

មតិយោបល់