• 2021-09-27 04:58:43
  • ព័ត៌មាន

Codashop បើកទំព័រមុខមាត់ថ្មីជាផ្លូវការ នឹងផ្តល់ភាពងាយស្រួលដល់អ្នកប្រើទាំង 40 ប្រទេស

  • 2021-09-27 04:58:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Codashop ដែលជាវេបសាយឌីជីថលឈាននាំមុខគេ សម្រាប់ការទិញសម្ភារក្នុងហ្គេម បានបង្ហាញនូវការប្រែប្រួលមុខមាត់ថ្មីដើម្បីឆ្លុះបញ្ចាំងពីសក្ដានុភាព នៃវិស័យឌីជីថលអនឡាញ ដែលអាចឲ្យអ្នកប្រើប្រាស់បានទទួលយកបទពិសោធន៍ថ្មីក្នុងសម័យកាលដ៏ទំនើបនេះ។

Codashop គឺជាឃ្លាំងឌីជីថលមួយដែលអាចឲ្យអ្នកប្រើប្រាស់មានភាពឯករាជ្យ សម្រាប់សម័យកាល អ៊ីនធឺណិតនេះ ដែលពួកគេអាចធ្វើការទិញសម្ភារក្នុងហ្គេម ឬផលិតផលឌីជីថលផ្សេងៗទៀត ដែលពួកគេពេញចិត្តបានដោយខ្លួនឯង និងបង្ហាញអ្វីៗដែលថ្មីក្នុងសកលសម័យកាលអុិនធឺណិត ។ ភាពជោគជ័យនឹងមកដល់ ដរាបណាមិនបោះបង់។ នេះគឺជាសញ្ញមួយដែលបានបង្ហាញអំពីភាពរីក​ចម្រើន សម្រាប់អ្នកប្រើប្រាស់ប្រព័ន្ធឌីជីថលអនឡាញ ដែលពួកគេទទួលបានភាពរីករាយក្នុងការ​ទិញសម្ភារឌីជីថល ដែលពួកគេចង់បាន ខណៈដែល Codashop បាននាំមកនូវភាពងាយស្រួលដល់អ្នកប្រើប្រាស់ទូទាំងសកលលោក។ តោះនៅចាំអីទៀត មកទទួលយកបទពិសោធន័ថ្មីៗជាមួយCodashop ។

លើស​ពីនេះ Codashop គឺជាទម្រង់បែបបទជាឌីជីថល ដែលនាំលោកអ្នកទៅកាន់ពិភពចំនុចដ៏អស្ចារ្យក្នុងវិស័យអនឡាញ ដោយឥឡូវនេះការផ្លាស់ប្ដូរថ្មី និងរូបរាងថ្មី ដែលពិតជាអស្ចារ្យ សម្រាប់មនុស្សសម័យថ្មី ដែលរស់នៅក្នុងភាពជាឌីជីថលកុំព្យូទ័រ។ ការរចនាបែបបទថ្មីដោយការបង្ហាញម៉ូដពិសេសដោយក្រុមអ្នកចេញម៉ូដ DesignStudio ដែលអាចបង្ហាញពីភាពទាន់សម័យ និងស្របជាមួយក្រុមហ៊ុនធំៗដូចជា Riot Games, Tencent និង Airbnb។

ការប្រែប្រួលរូបរាងថ្មីរបស់ Codashop គឺជាការបង្កើតសេវាកម្មបែប Premium ភាពឯករាជ្យ និងដែលអាចឲ្យដៃគូរសហការផ្សេងៗចូលរួមក្នុងសហគមន៍កីឡាអេឡិចត្រូនិក Gaming Community ។ រូបរាងអត្តសញ្ញាណថ្មីរបស់ Codashop ទាំង 40 ប្រទេស នឹងបង្ហាញខ្លួនជាផ្លូវការ ដែលនឹងមកបម្រើដល់វិស័យកីឡាអេឡិចត្រូនិចឈានដល់ចំនុចមួយដែលមិនអាចកាត់ថ្លៃបាន។ Codashop នៅតែបន្តរីកចម្រើន កាន់តែពិសេសជាងនេះទៀត ហើយនៅតែបន្តរីកចម្រើនយ៉ាងខ្លាំងនៅរយៈកាល 2 ឆ្នាំចុងក្រោយនេះ ។

Coda Payments ដែលជាម្ចាស់របស់ Codashop បច្ចុប្បន្ននេះត្រូវបានជាប់ចំណាត់ ទី 28th ដែលជាក្រុមហ៊ុនដែលរីកចម្រើនលឿនបំផុតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក Asia-Pacific Financial Times និងជាប់លំដាប់ទី 2 ក្នុងកម្មវិធី Fintech ពីរឆ្នាំជាប់ៗគ្នា។ ក្រៅពីការជួយដល់អ្នកលេងហ្គេមរាប់លាននាក់ Codashop មានវិធីទូទាត់សាច់ប្រាក់ជាង 250 ហើយអ្នកប្រើប្រាស់មិនចាំបាច់ប្រើគណនីធនាគារ ដែលធ្វើឲ្យអ្នកអាចរីរាយកម្សាន្តផ្នែកវិស័យឌីជីថល។ អ្នកប្រើប្រាស់ Codashop ពិតជាមានភាពងាយស្រួលក្នុងការទិញសម្ភារក្នុងហ្គេម និងហ្គេមដែលពួកគេចូលចិត្តលេងកំសាន្ត។

កាលពីខែសីហា Codashop បានបង្ហាញរូបិយប័ណ្ណថ្មីមួយគឺ Codacash ដែលជាកាបូបលុយឌីជីថល Digital Wallet ដែលអាចឲ្យអ្នកប្រើប្រាស់អាចធ្វើប្រតិបត្តិការទិញសម្ភារហ្គេមដែលពួកគេពេញចិត្ត និងទទួលបានអត្ថប្រយោជន៍ជាច្រើនពី Codashop។ Codacash បាននឹងកំពុងក្លាយជាពេញនិយមរបស់អ្នកប្រើប្រាស់ ដោយបច្ចុប្បន្ននេះ មានប្រទេសម៉ាឡេស៊ី និង ហ្វីលីពីនដែលកំពុងប្រើប្រាស់រូបិយបណ្ណថ្មីនេះ។

លោក Guillaume Noé ប្រធានទីផ្សារផ្នែកទូទាត់ Coda បានលើឡើងថា៖ «ភាពរីកចម្រើនដ៍លឿនឆាប់រហ័ស ដែលអាចឲ្យពួកយើងមានដៃគូរសហការធំៗ និងមានវិធីសាស្រ្ត ទូទាត់ប្រាក់ 250 ផ្សេងៗខុសគ្នា ក្នុងចំណោម 40 ប្រទេសទូទាំងពិភពលោក។ លើសពីនេះទៀត ពួកយើងបាននឹងកំពុងពង្រីកទីផ្សារទៅប្រទេសផ្សេងៗទៀត ដើម្បីបម្រើដល់អ្នកប្រើប្រាស់ ឥតដែនកំណត់»។ ក្នុងពេលថ្មីៗនេះ Codashop បានពង្រីកទីផ្សារទៅកាន់ប្រទេសកូរ៉េខាងត្បូង យ៉ាងជៅគជ័យ៕

សម្រាប់ព័ត៌មានបន្ថែមអំពី Codashop សូមចូលទៅកាន់៖ គេហទំព័រ៖ codashop.com Facebook៖ Codashop KH

សូមទស្សនាវីដេអូខាងក្រោមនេះ៖

មតិយោបល់