• 2021-09-09 07:55:00
  • ព័ត៌មាន

មិនគួរឲ្យជឿ! ចំនួនកុម្ម៉ង់ទិញទូរសព្ទ Galaxy Z Fold3 និង Flip3 5G អស់មុនកំណត់

  • 2021-09-09 07:55:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដូចទឹកបាក់ទំនប់អ៊ីចឹង ខណៈ​ដែល​លើកនេះទូរសព្ទជំនាន់​ថ្មីរបស់ សាមសុង ទទួល​បាន​ជោគ​ជ័យ​ដ៏គួរ​ឲ្យ​កត់សម្គាល់ និងជាទីមោទនបំផុតមួយទៀតប្រចាំសករាជថ្មីឆ្នាំ២០២១ នៃស្មាតហ្វូនអេក្រង់បត់ Galaxy Z Fold3 និង Galaxy Z Flip3 5G របស់ក្រុមហ៊ុន សាមសុង ដែលបានបំបែកកំណត់ត្រាថ្មីនៃចំនួនកម្ម៉ង់មុនដ៏ច្រើនលើសលុប មិនថានៅកម្ពុជាក៏ដូចជាពិភពលោកផងដែរ​។

ដូចដែលអតិថិជន សាមសុង ទូទាំងប្រទេសបានដឹងហើយថា ចាប់ពីថ្ងៃទី 03-09 ខែកញ្ញា ឆ្នាំ2021 នេះគឺជាពេលវេលាដែលអតិថិជនទាំងអស់ដែលបានធ្វើការកម្ម៉ង់ទិញទុកមុននូវ Galaxy Z Fold3 និង Galaxy Z Flip3 5G ដើម្បី​ទទួល​បាន​ទូរស័ព្ទ (Pick up) ដែលខ្លួនស្រឡាញ់ពេញបេះដូង​។

ប៉ុន្តែ អ្វីដែលក្រុមហ៊ុន ដេប៉ូចែកចាយ និងហាងលក់ផលិតផល សាមសុង ផ្លូវការទូទាំងប្រទេស នឹកស្មានមិនដល់នោះគឺចំនួននៃការកម្ម៉ង់ទុកមុន និងចំនួនអតិថិជនដែលអញ្ជើញមកយកទូរសព្ទនៅតាមបណ្តាហាងចែកចាយផលិតផល សាមសុង ផ្លូវការទូទាំងរាជធានី ខេត្ត មានចំនួនច្រើន ពោល​គឺ​ច្រើ​ន​លើសលុបខ្លាំងមែនទែន​។

ក្រុមហ៊ុន សាមសុង ប្រចាំប្រទេសកម្ពុជា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់អតិថិជនទាំងអស់ដែលស្រឡាញ់ និងតែងតែគាំទ្រគ្រប់ផលិតផលរបស់ សាមសុង ជាពិសេស Galaxy Z Fold3 និង Galaxy Z Flip3 5G នាពេលនេះតែម្តង។

ក្រុមហ៊ុន សាមសុង នឹងប្តេជ្ញាថា និងព្យាយាមឱ្យអស់ពីសមត្ថភាពក្នុងការផ្គត់ផ្គង់ឱ្យទាន់តម្រូវការយ៉ាងលឿនបំផុតតាមដែលអាចធ្វើទៅបាន មិនឱ្យអតិថិជនទាំងអស់ទាស់ចិត្តឡើយ និងស្តាប់រាល់មតិយោបល់ពីអ្នកប្រើប្រាស់ផលិតផល សាមសុង ទាំងអស់ ដើម្បីយកមកអភិវឌ្ឍផលិតផល សេវាកម្ម និងបច្ចេកវិទ្យា ស្មាតហ្វូនឱ្យកាន់តែមានភាពល្អឥតខ្ចោះទៅតាមតម្រូវការ និងដើម្បីធ្វើឱ្យជីវិតកាន់តែមានភាពប្រសើរឡើងជានិច្ច។

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញមកសាកសួរ ឬធ្វើតេស្តដោយផ្ទាល់នៅតាមដេប៉ូចែកចាយរបស់ សាមសុង ទាំងអស់ ដែលនៅជិតលោកអ្នកបំផុត ឬក៏អាចទំនាក់ទំនងសេវាបម្រើអតិថិជនឥតគិតថ្លៃតាមរយៈលេខទូរស័ព្ទ៖ 1800-203232!

មតិយោបល់