• 2021-09-07 03:09:32
  • ព័ត៌មាន

Apple ទិញទីលានសាកឡាន ៥០០០ហិចតា ដើម្បី​មហិច្ឆតា​ធំនៅឆ្នាំ២០២៥

  • 2021-09-07 03:09:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីធ្លាបើកសាករថយន្ត របស់ក្រុមហ៊ុនផលិតរថយន្ត Chrysler នៅទីក្រុង Phoenix រដ្ឋArizona មានទំហំដីប្រមាណ ៥០០០ហិចតា ត្រូវបានលេចឮថា បានប្រើប្រាស់និងបានលក់ទៅឱ្យ ក្រុមហ៊ុន Apple ក្នុងតម្លៃ ១២៥ លានដុល្លារ កាលពីថ្ងៃទី ២៥ ខែមិថុនា កន្លងទៅ។ នេះបើយោងទៅតាម AZ Big Media។

ការទិញយកនេះ មានអ្នកតំណាងមួយឈ្មោះថា Route 14 Investment Partners LLC ជាអ្នកឈរឈ្មោះទិញ ដែលគេជឿជាក់ថា ក្រុមហ៊ុន Apple ជាអ្នកនៅពីក្រោយនេះកិច្ចការនេះ។

គួរបញ្ជាក់ថា ទីធ្លាសាករថយន្តនេះ ត្រូវបានជួលដោយភាគីខាងលើតាំងពី ឆ្នាំ២០១៧ មកម៉្លេះ។

ជុំវិញការទិញទីធ្លាសាករថយន្តនេះ អ្នកវិភាគជាច្រើនមើលឃើញថា Apple បាននឹងកំពុងប្រើប្រាស់វាដើម្បីជាទីតាំងហាត់សម ឡានអគ្គិសនីរបស់ខ្លួន ដែលត្រៀមបញ្ចេញលើទីផ្សារ នាឆ្នាំ២០២៥ ខាងមុខនេះ៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់