• 2021-09-07 02:49:34
  • ព័ត៌មាន

អេមហួស! Mercedes-Benz C-Class All Terrain ថ្មី កង់បូមឡើងខ្ពស់ លែងខ្លាចផ្លូវពិបាក

  • 2021-09-07 02:49:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Mercedes-Benz បានពង្រីកត្រកូលរថយន្ត C-Class របស់ខ្លួន ដោយបានបន្ថែមម៉ូដែលថ្មី គឺ C-Class All-Terrain។

រថយន្ត Mercedes-Benz C-Class All Terrain ឆ្នាំ២០២២ បានដើរតាមគន្លងរបស់សិស្សច្បងគឺ E-Class All-Terrain ដោយផ្តោតខ្លាំងទៅលើសមត្ថភាព Off-road ហើយមានភាពខុសប្លែកគ្នាជាច្រើន ពីម៉ូដែល C-Class Estate។

អ្វីដែលសំខាន់នោះគឺ C-Class All Terrain មានកម្ពស់បាតក្រោមផុតពីដី ៤០មីល្លីម៉ែត្រ ហើយបានបំពាក់ប៉ាណាមុខថ្មី, បន្ទះការពារបាតមុខ-ក្រោយ និង របាំងភក់ ថែមទាំងមានតួខ្លួនវែងជាងម៉ូដែល Estate ៤មីល្លីម៉ែត្រ និងទទឹងធំជាង ២១មីល្លីម៉ែត្រ ទៀតផង។

ជាមួយគ្នានេះដែរ Mercedes-Benz ផ្តល់នូវជម្រើសយ៉ាន់កង់ពិសេសទំហំ ១៧ ដល់ ១៩អ៊ីញ សម្រាប់ម៉ូដែល All-Terrain ទៀតផង។ អ្វីដែលពិសេសនោះគឺ អតិថិជនអាចបន្ថែមកញ្ចប់ Option “Night Package” ដែលបន្ថែមនូវការហាយឡាយពណ៌ខ្មៅរលោងមួយជុំរថយន្តតែម្តង។

ក្រៅពីមានកម្ពស់បាតក្រោមខ្ពស់ជាងមុន Mercedes-Benz ក៏បានកល់បូមវាឲ្យខ្ពស់ជាងមុន ហើយមានបំពាក់ប្រព័ន្ធបូម four-link front suspension ជាមួយនឹងការបន្ថែមមុខងារបើកបរថ្មី ២ ទៅក្នុង Dynamic Select Driving Modes គឺ Offroad និង Offroad+ ជាមួយមុខងារជំនួយពេលចុះចំណោទ ដែលហៅថា Downhill Speed Regulation។

សូមបញ្ជាក់ថា រថយន្ត C-Class All-Terrain ទាំងអស់ នឹងប្រើប្រាស់ប្រព័ន្ធបើកបរប៉ុងពីរ 4MATIC all-wheel drive system ដែលអាចបញ្ជូនកម្លាំងដល់ ៤៥% ឲ្យទៅកង់មុខ និង ៥៥% ទៅកង់ក្រោយ។ វាមានជម្រើសម៉ាស៊ីនចំនួន ២ គឺ ម៉ាស៊ីនសាំង និង ម៉ាស៊ីនម៉ាស៊ូតចំណុះ ២,០លីត្រ ទំហំ ៤ស៊ីឡាំង ដូចគ្នា។

យ៉ាងណាមិញ ក្រុមហ៊ុន Mercedes-Benz នឹងដាក់បង្ហាញរថយន្ត C-Class All-Terrain ឆ្នាំ២០២២ ជាសាធារណៈ នៅក្នុងកម្មវិធី International Motor Show ក្នុងទីក្រុង Munich ប្រទេសអាល្លឺម៉ង់ នៅខែក្រោយនេះតែម្តង ខណៈតម្លៃរបស់វាមិនទាន់ត្រូវបានប្រកាសនោះទេ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់