• 2021-09-03 02:13:28
  • ព័ត៌មាន

ឌុយសាកបង្កប់បន្ទះឈីបអាចឱ្យ Hacker លួចលេខសម្ងាត់លើ iPhone, iPad និង Mac

  • 2021-09-03 02:13:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែសាកមួយប្រភេទដូចទៅនឹង Lightning cable (USB C to Lightning) មានឈ្មោះថា "OMG Cable" ត្រូវបានប្រើប្រាស់ដើម្បីលួចយកទិន្នន័យអ្នកប្រើ ដូចជាលេខសម្ងាត់ជាដើមបញ្ជូនទៅ Hacker នេះបើយោងទៅតាមរបាយការណ៍ពីសារព័ត៌មាន Vice។

ខ្សែសាកដ៏ហានិភ័យនេះ មានលទ្ធភាពអាចចូលទៅកាន់ log keystroke ដើម្បីចាប់យកទិន្នន័យពេលអ្នកប្រើវាយបញ្ចូលតួអក្សរលើ Keyboard ខណៈបានភ្ជាប់ទៅកាន់ Keyboard របស់ Mac ឬភ្ជាប់ទៅកាន់ iPad និង iPhone ផងដែរ។

ខ្សែសាកនេះបានបំបាក់បន្ទះឈីបខ្នាតតូច ដែលវាអាចបង្កើតជា Wi-Fi hotspot អាច Hacker ភ្ជាប់ទៅកាន់ដោយប្រើតាម web app ដែលពួកគេអាចចម្លងទិន្នន័យពី Keyboard ទាំងនោះបានបញ្ចូល។

សូមទស្សនាវីដេអូអំពីការបញ្ជូនទិន្នន័យចេញពី keyboard ពេលប្រើខ្សែសាក OMG Cable

ខ្សែសាកនេះត្រូវបានផលិតជាផ្នែកមួយដើម្បីធ្វើតេស្តជ្រៀតចូលទៅកាន់ឧបករណ៍អ្នកប្រើ ដោយអ្នកស្រាវជ្រាវសន្តិសុខដែលគេស្គាល់ថាជា“MG” ដោយបច្ចុប្បន្នវាត្រូវបានផលិតយ៉ាងច្រើន ដែលចែកចាយលក់ដោយ cybersecurity vendor Hak5។

ទិដ្ឋភាពកាំរស្មីអ៊ិច ឃើញបន្ទះឈីបដែលបានដាក់បញ្ចូលនៅខាងចុង USB-C នៃខ្សែ OMG

ដូចនេះខ្សែសាក OMG Cable ពិតជាគ្រោះថ្នាក់ណាស់ចំពោះអ្នកប្រើ ដោយវាពិបាកសម្គាល់ដឹងណាស់ ដូចរូបខាងលើ ទាល់តែឆ្លុះ X Ray ទើបដឹងថាជាខ្សែសាកដែលបង្កប់ឈីប។ ម៉្លោះហើយ ការជ្រើសរើសទិញខ្សែសាក គួរតែជ្រើសរើសឱ្យបានម៉ត់ចត់ ដោយអ្នកគួររើសខ្សែសាក ប្រភេទ Original ឬខ្សែសាកដែលមានប្រ៊ែនច្បាស់លាស់៕

ប្រភព៖ macrumors ប្រែ​សម្រួល៖ កុសល

មតិយោបល់