• 2021-08-30 08:43:09
  • ព័ត៌មាន

មិត្តហ្វូន តម្រូវឲ្យបុគ្គលិក និងភ្នាក់ងារលក់ទាំងអស់ បញ្ចូលព័ត៌មានអតិថិជន 100% មុនពេលលក់ស៊ីមកាត

  • 2021-08-30 08:43:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងនាមជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនទូរគមនាគមន៍នៅកម្ពុជាដែលកំពុងធ្វើអាជីវកម្ម ក្រុមហ៊ុនមិត្តហ្វូនតែងតែដឹង និងយល់អំពីការទទួលខុសត្រូវក្នុងការគោរពតាមបទបញ្ជារបស់រដ្ឋ និងទីភ្នាក់ងារត្រួតពិនិត្យជាពិសេសបទប្បញ្ញត្តិស្តីពីការចុះឈ្មោះព័ត៌មានផ្ទាល់ខ្លួននៅពេលលក់ស៊ីមកាត។ ថ្មីៗនេះតាមរយៈការត្រួតពិនិត្យជាក់ស្តែងរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ក៏ដូចជាក្រុមហ៊ុនមិត្តហ្វូនបានរកឃើញថា ភ្នាក់ងារលក់ និងបុគ្គលិកផ្នែកលក់មួយចំនួនតូចមិនគោរពតាមបទបញ្ជាច្បាប់ ដែលធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនមិត្តហ្វូន។

ចាប់តាំងពីថ្ងៃទី 14 ខែសីហាឆ្នាំ 2021 មិត្តហ្វូនបានចេញនូវគោលការណ៍ទៅដល់អ្នកចែកចាយ បុគ្គលិកផ្នែកលក់ទាំងអស់ត្រូវប្រមូលព័ត៌មានអតិថិជនមុនពេលលក់ស៊ីមកាត។ ទន្ទឹមនឹងនេះដែរមិត្តហ្វូនក៏បានអនុវត្តនូវដំណោះស្រាយបច្ចេកទេសមួយចំនួនដើម្បីធានាថាការចុះឈ្មោះព័ត៌មានមានភាពងាយស្រួលនិងត្រឹមត្រូវ។ ដូចជា៖

  • ស៊ីមកាតដែលគ្មានព័ត៌មាននឹងមិនអនុញ្ញាតិឲ្យដំណើរការឡើយ។

  • មិត្កហ្វូនបានបង្កើត App mDealer សម្រាប់ផ្តល់ជូនភ្នាក់ងារលក់ បុគ្គលិក និងតំណាងចែកចាយរបស់មិត្តហ្វូនទាំងអស់ដើម្បីធ្វើបច្ចុប្បន្នភាពភ្លាមៗដោយងាយស្រួល រហ័ស និងមិនចំនាយពេលវេលារង់ចាំយូរ។ ហើយរៀងរាល់ពេលពួកគេបើកកម្មវិធី mDealer នេះ កម្មវិធីនឹងរំលឹកនៅសារជូនដំណឹងភ្លាមៗអំពីសេចក្តីប្រកាសនូវការបញ្ចូលព៍ត៌មានអតិថិជន។

  • លើសពីនេះអតិថិជនទាំងអស់ក៏អាចទូរស័ព្ទទៅលេខ 1777 ដើម្បីទទួលបានព័ត៌មានជំនួយ។

  • ភ្នាក់ងារលក់ បុគ្គលិកលក់ ឬអ្នកចែកចាយទាំងអស់ ដែលមិនអនុវត្តតាមបទបញ្ជាចុះឈ្មោះព័ត៌មានអតិថិជននឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

លោក ញ៉ុង ឌិនថន អគ្គនាយករងនៃក្រុមហ៊ុនមិត្តហ្វូនបានមានប្រសាសន៍ថា៖ «ដើម្បីគោរពទៅតាមការណែនាំលិខិតប្រកាសរបស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ រួមទាំងនិយ័តករទូរគមនាគមន៍កម្ពុជាដែលបានចង្អុលបង្ហាញនាពេលថ្មីៗនេះ មិត្តហ្វូនបានឆ្លើយតបយ៉ាងឆាប់រហ័សនិងធ្វើសកម្មភាពភ្លាមៗជាមួយនឹងភ្នាក់ងារលក់របស់យើងទាំងអស់ ដូចជាតូបលក់ ហាងចែកចាយ និង Showroom របស់មិត្តហ្វូនទូទាំងប្រទេស គឺដាច់ខាតត្រូវបញ្ចូលព័ត៌មានអតិថិជនឲ្យបាន 100% ទៅក្នុងប្រព័ន្ធមុនពេលលក់ស៊ីមទៅកាន់អតិថិជនរបស់ខ្លួន។ ក្នុងករណីស៊ីមកាតណាមួយដែលពុំមានព័ត៌មាននោះទេ ប្រព័ន្ធនឹងមិនអនុញ្ញាតឲ្យដំណើរការឡើយ»

មិត្តហ្វូនបណ្ដាញទូរស័ព្ទចល័តឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជាជានិច្ចកាលតែងតែចូលរួមអនុវត្តច្បាប់និងយុទ្ធនាការផ្សេងៗជាមួយរាជរដ្ឋាភិបាលក្នុងអំឡុងពេលដំណើរការអាជីវកម្មរបស់ខ្លួន។ ការរឹតបន្តឹងការបញ្ចូលព័ត៌មានរបស់អតិថិជននាពេលនេះសបង្ហាញឲ្យឃើញពីការចូលរួមគាំទ្រ ការការពារសុខសុវត្ថិភាព ស្ថិរភាពសង្គមនៅក្នុងប្រទេសកម្ពុជាឲ្យកាន់តែល្អប្រសើរឡើងថែមទៀត៕

មតិយោបល់