• 2021-08-23 08:11:46
  • ព័ត៌មាន

ឡូយយ៉ាងណាទៅ! ពានរង្វាន់សម្រាប់ CHANNEL YOUTUBE មានអ្នកសាប់ ១០០ លាន​នាក់

  • 2021-08-23 08:11:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Channel YouTube ដែល​មាន​ Subscriber ចំនួនលើស ១០០ លាន​នាក់ មាន​ចំនួន​ ៤គណនីហើយ គិត​ត្រឹម​បច្ចុប្បន្ន​នេះ។ នៅ​ពេល​នេះ​ពាន​រង្វាន់​ពិសេស​សម្រាប់​សមិទ្ធផល​ធំ​មួយ​នេះ បាន​បង្ហាញ​មុខ​ឡើង​ដែល​គ្រប់​គ្នាកម្របាន​ឃើញ។

ពាន​រង្វាន់​ពិសេស​នេះ YouTube ឲ្យ​ឈ្មោះ​ថា​ Red Diamond Creator Award ដែល​ដាក់​ឈ្មោះ​តាម​គ្រាប់​ពេជ្រ​មាន​ពណ៌​កម្រ​មួយ​ប្រភេទ​ ហើយ​វា​ធ្វើ​ឡើង​អំពី​កញ្ចក់​ក្រហម​ពិសេស និង​ធ្វើ​ដោយ​ដៃ​ទៀត​ផង។

ក្នុង​ចំណោម Channel YouTube ដែល​មាន​ Subscriber ចំនួនលើស ១០០ លាន​នាក់មានគឺ T-Series, Cocomelon, SET India និង PewDiePie។ Channel YouTube ដែល​មាន​ Subscriber ចាប់​ចំណាត់​ថ្នាក់​លេខ ១គឺ T-Series គឺ​ជា​គណនី​ផលិតកម្ម​កម្សាន្ត​ធំ​មួយ​នៅ​ឥណ្ឌា ខណៈ​ PewDiePie បាន​ធ្លាក់​មក​លេខ ៤ គឺ​ជា​គណនី YouTuber សញ្ជាតិ​ស៊ុយអែត​ដែល​មាន​ឈ្មោះ​ពិត Felix Kjellberg៕​

ខាង​ក្រោម​នេះជាេពានរង្វាន់របស់ Channel YouTube ឈ្មោះ PewDiePie ដែល​មាន​ Subscriber ចំនួន ១០០ លាន​នាក់កាលពី​ឆ្នាំ២០១៩ កន្លង​ទៅ៖

អត្ថបទ៖ ម៉េងងី

មតិយោបល់