• 2021-08-20 08:47:30
  • ព័ត៌មាន

Elon Musk ចង់ឲ្យរ៉ូបូត Tesla Bots ជំនួសកន្លែងគ្រោះថ្នាក់ដែលមនុស្សពិបាកធ្វើ

  • 2021-08-20 08:47:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Elon Musk បានលើកឡើងពីគោលបំណងដែលក្រុមហ៊ុនរថយន្តអគ្គិសនី Tesla ផលិតឡើងនូវរ៉ូបូតថ្មីសន្លាងមួយដាក់ឈ្មោះថា Tesla Bot គឺដើម្បីចង់ឲ្យមនុស្សយន្តទាំងនោះអាចធ្វើការជំនួសមនុស្សត្រង់កន្លែងពិបាក ឬ កន្លែងគ្រោះថ្នាក់។

រ៉ូបូត Humanoid ដំបូងបង្អស់របស់ Tesla

​លោកបន្ថែមទៀតថា ទោះបីជាកន្លែងខ្លះក្នុងរោងចក្រផលិតរថយន្តដំណើការស្វ័យប្រវត្តិក៏ដោយ តែនៅត្រូវការជួសជុលឬដំណើការដោយដៃផ្ទាល់ ហើយយើងចង់ឲ្យមនុស្សយន្តទៅជំនួសកន្លែងនោះ ឬអាចហៅវាជា Humanoid ដំបូងបង្អស់របស់ Tesla ។

រ៉ូបូត Humanoid ដំបូងបង្អស់របស់ Tesla

​នៅថ្ងៃនេះដែលគឺជា ថ្ងៃ AI’s Day ផលិតផលថ្មី Tesla Bots បានបង្ហាញខ្លួនជាមួយនឹងក្រុមវិស្វករ រួមជាមួយលោក Elon Musk ផ្ទាល់នៅលើឆាកតែម្ដង ដើម្បីជាបង្ហាញប្រាប់ពិភពលោក និងអបអរសាទរថ្ងៃ AI’s Day។

ក្នុងកម្មវិធីនោះក៏មានប្រកាសបង្ហាញផលិតផលថ្មីៗពីរទៀតដូចជា បន្ទះឈីប Dojo និង Supercomputer ព្រមទាំងបង្ហើបពីគម្រោងធ្វើឲ្យប្រសើរឡើងនូវបច្ចេកវិទ្យា “Full self-driving” ដែលមានបំពាក់លើរថយន្ត Tesla ថែមទៀតផង។

​ជាការពិតណាស់បច្ចុប្បន្ន មនុស្សយន្ត ឬរ៉ូបូត បានចូលទៅជំនួសមនុស្សត្រង់កន្លែងខ្លះក្នុងរោងចក្រ ទាំងទៅលើវិស័យការងារផលិតគ្រឿងអេឡិចត្រូនិច Computing, AI និង robotics ជាដើម៕

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ រក្សា

មតិយោបល់