• 2021-08-19 09:02:59
  • ព័ត៌មាន

Microsoft នឹងប្រើប្រាស់ Ethereum blockchain ប្រឆាំងនឹងការលួចចម្លងតាមឌីជីថល

  • 2021-08-19 09:02:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមអ្នកស្រាវជ្រាវរបស់ Microsoft, Alibaba និងសាកលវិទ្យាល័យ Carnegie Mellon នឹងប្រើប្រាស់ ethereum blockchain ដើម្បីប្រយុទ្ធប្រឆាំងនឹងការលួចចម្លងតាមឌីជីថល។

ក្រុមអ្នកស្រាវជ្រាវខាងលើបង្កើតបាននូវ Argus ដែលគេឱ្យឈ្មោះថា ជាប្រព័ន្ធប្រឆាំងការលួចចម្លងឌីជីថលជាសាធារណៈដំបូងគេ។ នេះបើយោងទៅតាមការរបាយការណ៍១១ទំព័រដែលបានចេញផ្សាយពីក្រុមអ្នកស្រាវជ្រាវទាំង៣។

Microsoft បាននិយាយថា ប្រព័ន្ធ Argus នឹងដំណើរការនៅលើ Blockchain ជាសាធារណៈដែលវាមានលទ្ធភាពតាមដាន និងផ្ដល់ព័ត៌មានលួចចម្លងផ្សេងៗ។ មិនតែប៉ុណ្ណោះពួកគេក៏ទទួលបានកម្រៃខ្លះជាលុយ Ethereum ផងដែរ។

គួរបញ្ជាក់ថា Blockchain បច្ចេកវិទ្យាមួយបង្កើតឡើងមកដើម្បីគ្រប់គ្រងទៅលើលុយឌីជីថល ត្រួតពិនិត្យ ផ្ទៀងផ្ទាត់ និងកត់ចំណាំរាល់ចរាចរណ៍លុយឌីជីថលនៅលើពិភពលោក៕

ប្រភព៖ vnexpress ប្រែ​សម្រួល៖ កុសល

មតិយោបល់