• 2021-08-19 03:57:47
  • ព័ត៌មាន

Messenger ទទួលបានមុខងារសុវត្ថិភាព Encryption ទាំងព្រមលើ Voice & Video Call

  • 2021-08-19 03:57:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធីផ្ញើសារ Messenger ដ៏ពេញនិយមរបស់ Facebook ទើបទទួលបានការអាប់ឌែតថ្មីៗនេះ នូវបច្ចេកវិទ្យាសុវត្ថិភាព end-to-end encryption លើការហៅចូលជាសំឡេង និងជាវីដេអូ។

អត្ថប្រយោជន៍របស់ មុខងារ end-to-end encryption គឺនឹងមិនអាចឱ្យនរណាស្ដាប់ឬមើលការខលឆ្លងឆ្លើយរបស់អ្នកនិងភាគីម្ខាងទៀតឡើយ បើទោះបីជាក្រុមហ៊ុន Facebook ផ្ទាល់ក៏ដោយ។

ចំណាំ៖ មុខងារ end-to-end encryption មិនដំណើរការដោយស្វ័យប្រវត្តិនោះឡើយ ដោយតម្រូវឱ្យអ្នកប្រើប្ដូរទៅ “Secret Conversation” ជាមុនសិន។

គួរបញ្ជាក់ថា ចំពោះការផ្ញើសារជាអក្សរធម្មតាលើកម្មវិធី Messenger វាមានប្រព័ន្ធសុវត្ថិភាព end-to-end encryption ស្រាប់ទៅហើយ ត្បិត Facebook បានភ្ជាប់មុខងារនេះតាំងពី ឆ្នាំ២០១៦ មកម៉្លេះ៕

ប្រភព៖ HowToGeek ប្រែ​សម្រួល៖ កុសល

មតិយោបល់