• 2021-08-18 08:34:55
  • គន្លឹះ

ងាយៗ! វិធីកំណត់លើទូរសព្ទ iPhone ទទួល​ការ​ហៅ​ចូល​បើក​ Speaker ស្វ័យប្រវត្តិ​

  • 2021-08-18 08:34:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​អាច​មាន​ទម្លាប់​ពេល​ទទួល​ទូរសព្ទ​ហៅ​ចូល​បើក​ Speaker ងាយស្រួល​មិន​ដាច់​ចង្វាក់​ក្នុង​ពេល​បំពេញ​ការងារ​ ខណៈ​អាច​ឆ្លើយឆ្លង​គ្នា​បាន​។ បើ​ចង់​កំណត់​ iPhone ឲ្យ​បើក​ Speaker ស្វ័យប្រវត្តិ​ ពេល​ទទួល​ការ​ហៅ​ចូល​ អាច​អនុវត្ត​តាម​វិធីនេះ​បាន។​

១)​ បើក​កម្មវិធី​ Settings > General > Accessibility

២) អូស​ចុះក្រោម​ រួច​ជ្រើសរើស​ Call Audio Routing

៣) ចុច​លើ​ Speaker

ពេល​ក្រោយ​ទទួល​ការ​ហៅ​ចូល​ ទូរសព្ទ​នឹង​បើក​ Speaker អាច​ឆ្លើយ​ឆ្លង​ បាន​ងាយ​ស្រួល​។ បើ​ចង់​ត្រលប់​ទៅ​សភាព​ដើម​វិញ​ ត្រង់​ចំណុច​ទី​បី​ អាច​ផ្លាស់ប្ដូរ​ពី​ Speaker ទៅ​ Automatic បាន​។

មួយ​វិញ​ទៀត​ បើ​ប្រើ​ ឧបករណ៍​ Bluetooth ដូចជា​កាស​ អាច​ជ្រើសរើស​ Settings នោះ​ជំនួស​ឲ្យ​ Speaker ឬ​ Automatic បាន​សម្រាប់​ទទួល​ការ​ហៅ​ចូល​៕

មតិយោបល់