• 2021-08-12 07:57:03
  • គន្លឹះ

តិចនិកប្រើ Google Maps នៅតំបន់ព្រៃ/ភ្នំ ទោះគ្មាននិងខ្សោយសេវាទូរសព្ទក៏ដោយ

  • 2021-08-12 07:57:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រើកម្មវិធីផែនទី Google Maps សម្រាប់ធ្វើដំណើរនៅតំបន់ឆ្ងាយៗ ឬដាច់ស្រយាល ឬនៅកន្លែងមាន ដើមឈើ/ភ្នំច្រើន ពិសេសគឺតំបន់ឧទ្យានធំៗជាដើម សេវាទូរសព្ទអាចនឹងខ្សោយ ឬដាច់ផងក៏មាន។ ពេលនោះ Google Maps អាចជូនអ្នកទៅដល់ទីតាំង ប៉ុន្ដែមិនអាចរកផ្លូវឱ្យអ្នកមកវិញឃើញនោះទេ។ ប៉ុន្ដែដំណោះស្រាយខាងក្រោមនឹងជួយអ្នកបាន ទោះទូរសព្ទគ្មានសេវាក៏ដោយ។

Google Maps មានមុខងារពិសេសមួយ អាចឱ្យអ្នកប្រើទាញយកផែនទីនៅទីតាំងណាមួយសម្រាប់ប្រើក្នុងករណី Offline បាន ដូច្នេះមិនថានៅក្នុងតំបន់គ្មានសេវា អ្នកនៅតែអាចប្រើ Google Maps ស្វែងរកទិស កំណត់ទីតាំង ស្វែងរកផ្លូវបានដដែល។

របៀបទាញយកផែនទីក្នុង Google Maps សម្រាប់ប្រើ ពេលគ្មានសេវា/Offline៖

  • បើកកម្មវិធី Google Maps > ចុចលើទីតាំងណាមួយដែលចង់ទាញយកផែនទី ឧទាហរណ៍ដូចជាតំបន់ ឧទ្យានជាតិគីរីរម្យ
  • ចុចយក Download > បន្ទាប់មកកម្មវិធីនឹងឱ្យអ្នកជ្រើសរើសតំបន់បន្ថែមចង់ទាញយក > ចុចទាញយកជាការស្រេច

ដើម្បីចូលទៅមើលទីតាំងដែលបានទាញយក៖

  • បើកកម្មវិធី Google Maps > ចុចលើរូបគណនី > Offline Maps

គួរបញ្ជាក់ថា នៅពេលមានទិន្ន័យថ្មីៗពីទីកន្លែងបានទាញយក កម្មវិធី Google Maps នឹងលោតសារដំណឹងប្រាប់អ្នក ដើម្បីឱ្យអាប់ឌែតផែនទីបន្ថែម ដើម្បីងាយស្រួលស្វែងរកទីតាំងថ្មីៗបន្ថែមផងដែរ៕

ប្រភព៖ HowToGeek ប្រែ​សម្រួល៖ កុសល

មតិយោបល់