• 2021-08-11 06:34:32
  • គន្លឹះ

តិចនិក ប្រើ iPhone/iPad អានអត្ថបទឱ្យអ្នកស្ដាប់ មិនចាំបាច់ហត់អាននោះទេ

  • 2021-08-11 06:34:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មុខងារ Speak Screen លើ iPhone និង iPad អាចឱ្យអ្នកប្រើប្រាស់ ស្ដាប់អត្ថបទផ្សេងៗ ដោយឱ្យ iPhone/iPad អានឱ្យស្ដាប់ មិនចាំបាច់អ្នកប្រើហត់អាននោះទេ។ តោះទៅ បើកមុខងារ Speak Screen ប្រើតាមរបៀបខាងក្រោមទាំងអស់គ្នា។

របៀប បើក/ប្រើមុខងារ Speak Screen៖

  • បើកកម្មវិធី Settings > Accessibility > Spoken Content
  • ចុច Enable លើ Speak Screen ដើម្បីបើកមុខងារអានលើអេក្រង់
  • បន្ទាប់ពីកំណត់រួច អ្នកអាចបើកអត្ថបទណាមួយ ដោយគ្រាន់តែអូសម្រាមពីរលើអេក្រង់ចុះក្រោម (បញ្ជាក់៖ អូសម្រាមពីរ ពីលើអេក្រង់ខ្ពស់បំផុត ចុះមកក្រោម) នោះ iPhone នឹងចាប់ផ្ដើមអានអត្ថបទនោះភ្លាមៗ។

គួរបញ្ជាក់ថា ការអានអត្ថបទ ភាសាខ្មែរ គឺមិនទាន់ Support នៅឡើយទេ៕

អត្ថបទ៖ កុសល

មតិយោបល់