• 2021-08-09 08:02:16
  • ព័ត៌មាន

​រក​ឃើញ​ថា​ ​ចំនួន​អ្នក​មើល​វីដេអូលើ TikTok ​ច្រើន​ម៉ោងជាង YouTube ទៅទៀត​

  • 2021-08-09 08:02:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក​ ​Chuzen Kin ​អ្នកគ្រប់គ្រង​ទីផ្សារ​ជាន់ខ្ពស់​មក​ពី​ស្ថាប័ន​ជំនាញ​ App Annie ឬ​ពាក្យ​ពេញ The App Analytics and App Data Industry Standard ​​លើក​ឡើង​ថា៖ «​ចំនួន​អ្នក​មើល​វីដេអូ TikTok ​សរុប​មាន​ចំនួន​ច្រើន​ និង​រក​ឃើញ​ថា ​លេងក្នុង​រយៈពេល​វែង​ជាង YouTube ​ព្រោះ​តែ​ទម្រង់​វីដេអូខ្លីៗ​លើ TikTok ​មាន​ភាព​ទាក់ទាញ​និង​ចម្រុះ​វីដេអូ​មាន​ទាំង​ចម្រៀង​និង​កំប្លុក​កំប្លែង ​ធ្វើ​ឲ្យ​អ្នក​មើល​មិន​ធុញទ្រាន់។»

​របាយការណ៍​ថ្មី​ចុង​ក្រោយ​បំផុត​ ក៏បាន​បង្ហាញ​ដែរ​ថា​ ​កម្មវិធី ​TikTok ​ក្លាយ​ជា​កម្មវិធី​ដែល​គេ​ដោនឡូត​ច្រើន​បំផុត​នៅ​លើ​ពិភពលោក ​ហក់​ឡើង​មក​លេខ ១​ ​នៅ​ឆ្នាំ ២០២០ ​និង​កំពុង​នាំ​មុខ​ដដែល​នៅ​ឆ្នាំ ២០២១ ​(គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ)។

រូបតំណាង

​ចំនួន​នេះ​បាន​រុញ​ឲ្យ​ TikTok ​បង្កើត​កំណត់ត្រា​ជោគជ័យ​លើក​ដំបូង គិត​ចាប់​ពី​ប្រកាស​ផ្លូវការ​នៅ​ឆ្នាំ ២០១៧ ​មក​ម្ល៉េះ។ ទិន្នន័យ​សរុប​គិតទាំងនៅសហរដ្ឋ​អាមេរិច​និង​ចក្រភពអង់គ្លេស។

​បើ​គិត​ទៅ​លើ​ប្រភេទ ​social media ​App កម្មវិធី​ត្រូវបានគេដោនឡូត​ច្រើន​នៅលេខ​បន្តបន្ទាប់​ក្រៅពី TikTok សុទ្ធតែ​ជា​ផលិតផល​របស់​ក្រុមហ៊ុន Facebook Inc ​មាន​ដូចជា៖ Facebook, WhatApp, Instagram, Messenger និង Telegram របស់រុស៊្សី ជាដើម។​ ប្រភព៖ Nikkei Asia

នេះគឺតារាងចំនួន​អ្នក​លេង ទូទាំងពិភពលោក(ផ្នែកខាងលើ) និងនៅអាស៊ី(ផ្នែកខាងក្រោម)៖

​ចំពោះ​នៅ​កម្ពុជា TikTok មាន​អ្នក​ដោនឡូត​និង​កំពុង​មាន​គណនី ចំនួន 500K (កន្លះលាន) ​គិត​ត្រឹម​ឆ្នាំ ២០១៩ កន្លងទៅ​ដែល​ជា​របាយការណ៍​ចេញ​ផ្សាយ​ដោយ​គេហទំព័រ Geek in Cambodia ៕​

អត្ថបទ៖ រក្សា

មតិយោបល់