• 2021-08-06 01:49:48
  • ហាងឆេងផលិតផល

Ford Ranger Rator ស៊េរីឆ្នាំ២០២២ មានលុយក្រោម ៧ម៉ឺនដុល្លារលូកមិនចុះទេ

  • 2021-08-06 01:49:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត Ford Ranger Rator គឺជារថយន្តក្នុងក្ដីស្រមៃគ្រប់គ្នាប្រាថ្នាចង់បាន ដែលជាកំពូលរថយន្ត Off-Road Performance កំពុងមានឈ្មោះល្បី និងពេញនិយមច្រើននៅខ្មែរ។ រថយន្ត Pick Up នេះមានសមត្ថភាពបើកបរគ្រប់ស្ថានផ្លូវ ឬផ្លូវ Off-Road។

Ford Ranger Raptor វាមានលក្ខណ:ពិសេសដូជា ស៊ុមចង្កៀងផ្នែកខាងមុខបន្ថែមនូវឆ្នូតពណ៍ខ្មៅ, ផ្នែកខាងក្រោមត្រូវបានក្រូម៉េដោយពណ៍ ទឹកប្រាក់ និងមានបំពាក់បន្ថែមនូវកាងខ្យល់ដ៏រឹងមាំពណ៍ខ្មៅ, ផ្នែកខាងក្នុងទាំងមូលបានរំលេចដោយពណ៍ខ្មៅ លាយជាមួយថ្នេរពណ៍ក្រហម។

ក្រៅពីចំណុចពិសេសទាំងនេះ វាក៏បំពាក់ជូនប្រព័ន្ធសុវត្ថិភាព និងបច្ចេកវិទ្យាទំនើបៗ រួមមាន៖ ប្រព័ន្ធគ្រប់គ្រងការបើកបរគ្រប់ស្ថានភាពផ្លូវ (Terrain Management System), ប្រព័ន្ធជើងក្រោមជា ដែកថែបដ៏រឹងមាំ (HSLA), ប្រព័ន្ធផ្ដល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្ត (Pre-Collision Assist with Autonomous Emergency Braking), ប្រព័ន្ធផ្តល់សញ្ញាឲ្យអ្នកបើកបរ (Driver Alert Sys-tem), ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លងផ្លូវ (Lane Keeping System), ប្រព័ន្ធបន្ថយល្បឿន និងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្ត (Adaptive Cruise Control), កាមេរ៉ាជំនួយចូលចតផ្នែកខាងក្រោយដែលមានខ្សែគំនូសពណ៍ស រេតាមចង្កូត (Rear View Camera)។

មានវត្តមាននៅលើទីផ្សារប្រទេសកម្ពុជាជាង ៣ឆ្នាំ Ford Ranger Raptor ត្រូវបានទទួលស្គាល់ពីភាពធន់រឹងមាំ ការឌីហ្សាញរូបរាងអំណាចលើសគេ និងសមត្ថភាពបើកបរគ្រប់ស្ថានភាពផ្លូវ។ សមសម្រាប់រថយន្ត Ford Ranger Raptor នេះបច្ចុប្បន្នមានលក់នៅលើទីផ្សាប្រទេសកម្ពុជាបានចេញដល់សេរីឆ្នាំ២០២២ ហើយ ជាមួយ តម្លៃប្រមាណជា ៧ ៣០០០ដុល្លារ

Ford Ranger Raptor ក៏ជារថយន្ត Pick Up ដំបូងគេក្នុងទីផ្សារប្រទេសកម្ពុជាដែលបានបំពាក់មកជាមួយម៉ាស៊ីនជំនាន់ថ្មី 2.0L Bi-Turbo ដែលអាចផលិតកម្លាំងសេះបានរហូតដល់ទៅ 213 PS និងកម្លាំងរមួលដល់ទៅ 500Nm និងប្រអប់លេខ 10 វគ្គអូតូដែលអាចប្រើប្រាស់បានទាំងលេខដៃ និងលេខអូតូ មិនតែប៉ុណ្ណោះថែមទាំងបានបំពាក់នូវ Paddle Shift នៅជាប់នឹងដៃចង្កូតដែលអ្នកបើកបរអាចថែមថយលេខបានយ៉ាងងាយស្រួល៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិតសូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ ម៉េងងី

មតិយោបល់