• 2021-08-02 02:41:47
  • ព័ត៌មាន

Toyota Land Cruiser 300 ឆ្នាំ២០២២ ចេញលក់នៅប្រទេសមួយនេះ តម្លៃមិនដល់ ៩ម៉ឺនដុល្លារផង

  • 2021-08-02 02:41:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Toyota នៅប្រទេសអាហ្វ្រិចខាងត្បូង បានប្រកាសថា រថយន្ត Land Cruiser 300 ស៊េរីឆ្នាំ២០២២ នឹងបង្ហាញខ្លួនជាផ្លូវការក្នុងប្រទេសរបស់ខ្លួន នៅខែសីហានេះ ដោយផ្តល់ជម្រើស ៥ ម៉ូដែល ហើយមានតម្លៃចាប់ពីខ្ទង់ ៨៨ ០០០ដុល្លារ។

តម្លៃខាងលើនេះគឺសម្រាប់ម៉ូដែល Land Cruiser 300 GX-R 3.3D ហើយដូចដែលឈ្មោះរបស់វាបញ្ជាក់អីចឹង វាប្រើម៉ាស៊ីនម៉ាស៊ូតចំណុះ ៣,៣លីត្រ turbocharged ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣០៤សេះ និងកម្លាំងបង្វិល ៧០០ញ៉ូតុនម៉ែត្រ។

ម៉ាស៊ីនខាងលើនេះក៏មាននៅលើម៉ូដែល ZX 3.3D និង GR-S 3.3D ដែលមានតម្លៃចាប់ពីខ្ទង់ ១២១ ០០០ដុល្លារ និង ១២៤ ០០០ដុល្លារ ដែរ។ មិនតែប៉ុណ្ណោះ ម៉ូដែលទាំងពីរនេះក៏ផ្តល់ជម្រើសម៉ាស៊ីនសាំង ចំណុះ ៣,៥លីត្រ ទំហំ ៦ស៊ីឡាំង ទៀតផង ដែលបង្កើតកម្លាំងបាន ៤០៩សេះ និងកម្លាំងបង្វិល ៦៥០ញ៉ូតុនម៉ែត្រ។

ចុងក្រោយបង្អស់គឺម៉ូដែល ZX 3.5T តម្លៃចាប់ពីខ្ទង់ ១២៣ ០០០ដុល្លារ និងម៉ូដែលថ្លៃបំផុត Land Cruiser 300 GR-S 3.5T តម្លៃចាប់ពីខ្ទង់ ១២៦ ០០០ដុល្លារ។

លក្ខណៈពិសេសមួយចំនួនលើរថយន្ត Land Cruiser 300 ស៊េរីឆ្នាំ២០២២ រួមមានទាំង ចង្កៀងមុខ LED ជាមួយអំពូលបំភ្លឺពេលថ្ងៃ, ប្រព័ន្ធ Smart Key, មុខងារ Park Distance Control, ប្រព័ន្ធម៉ាស៊ីនត្រជាក់ ៣តំបន់ និងមុខងារ Crawl Mode ផងដែរ។ ចំពោះទីផ្សារប្រទេសអាហ្វ្រិចខាងត្បូង នឹងផ្តល់ជម្រើស Land Cruiser 300 រហូតដល់ ១០ពណ៌ឯណោះ៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

មតិយោបល់