• 2021-07-27 08:16:41
  • ព័ត៌មាន

តិចនិកលេងហ្គេម/ប្រើកម្មវិធី ឱ្យមុខងារ Do Not Disturb ដំណើរការ បើក/បិទ ដោយស្វ័យប្រវត្តិ

  • 2021-07-27 08:16:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុងពេល លេងហ្គេមឬបើកកម្មវិធី អ្នកអាចកំណត់ឱ្យមុខងារ Do Not Disturb បើកដំណើរការនិងបិទទៅវិញ ដោយស្វ័យប្រវត្តិបាន ដើម្បីកុំឱ្យសារដំណឹង ឬការហៅចូល លោតរំខាន។ តោះមកអនុវត្តតាមជំហានៗ នៅខាងក្រោមទាំងអស់គ្នា៖

របៀបកំណត់ បើកនិងបិទមុខងារ Do Not Disturb ពេលដំណើរការ ហ្គេម/កម្មវិធី ណាមួយ

  • បើកកម្មវិធី Shortcuts > ជ្រើសយក Automation > Create Personal Automation
  • App > ត្រង់ចំណុច App ស្វែងរក ហ្គេម/កម្មវិធី ដែលចង់កំណត់
  • ជ្រើសរើស is Opened > Next
  • Add Action > ក្នុងប្រអប់ស្វែងរក វាយពាក្យ Do Not Disturb
  • ចុចលើ Do Not Disturb និងរើសពាក្យថា On > Next
  • ចុច Disable លើ Ask Before Running

ការកំណត់ខាងលើនេះមានន័យថា នៅពេលបើក ហ្គេម/កម្មវិធី ណាមួយបានរើស នោះវានឹងបើកដំណើរការមុខងារ Do Not Disturb ដោយស្វ័យប្រវត្តិ។

ហើយដើម្បី មុខងារ Do Not Disturb បិទទៅវិញ ពេលបិទ ហ្គេម/កម្មវិធី អ្នកត្រូវកំណត់ Automation ថ្មីមួយទៀត តាមរបៀបខាងក្រោម៖

  • បើកកម្មវិធី Shortcuts > ជ្រើសយក Automation > Create Personal Automation
  • App > ត្រង់ចំណុច App ស្វែងរក ហ្គេម/កម្មវិធី ដែលចង់កំណត់
  • ជ្រើសរើស is Closed > Next
  • Add Action > វាយពាក្យ Do Not Disturb ក្នុងប្រអប់ស្វែងរក
  • ចុចលើ Do Not Disturb និងរើសពាក្យថា Off > Next
  • ចុច Disable លើ Ask Before Running ជាការស្រេច៕

អត្ថបទ៖ កុសល

មតិយោបល់