• 2021-07-23 01:58:44
  • ផលិតផលថ្មី

មកដឹងចំណុចពិសេសរបស់រថយន្ត Maxus D60 អាចប្រជែងទីផ្សារកម្ពុជាបានអត់ប៉ុណ្ណឹង?

  • 2021-07-23 01:58:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យីហោ Maxus អាចជាយីហោថ្មីមួយនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែរថយន្តនៃយីហោនេះបានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ បន្ទាប់ពីការដាក់លក់នូវរថយន្តប្រភេទភីកអាប់ Maxus T60 និង រថយន្ត Maxus G50 ប្រភេទMPV, ពេលនេះក្រុមហ៊ុនបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង្ហាញនូវរថយន្ត Maxus D60 ដែលជារថយន្តប្រណិតប្រភេទ SUV 7កៅអី។ Maxus D60 បានដាក់លក់ក្នុងតម្លៃចាប់ពី $42,990 ខណៈពេលដែលដៃគូប្រកួតប្រជែងរបស់ខ្លួនដូចជា៖Toyota Rush, Mitsubishi Xpander, Soueast DX7 បានដាក់លក់ក្នុងតម្លៃក្រោម៤ម៉ឺនដុល្លារ ប៉ុន្តែវាពិតជាមានលក្ខណៈពិសេសខុសៗគ្នា។

តោះចង់ដឹងថាតើវាមានអ្វីពិសេស? ហើយចំណុចអ្វីខ្លះដែលមានការប្រកួតប្រជែង?

រថយន្ត Maxus D60 គឺជារថយន្តប្រភេទ SUV ៧កៅអីដែលបំពាក់ដោយកៅអីបីជួរ។ វាមានប្រវែងទទឹង 1,860mm , កំពស់ 1,736mm, ប្រវែងបណ្តោយ 4,720mm, គម្លាតពីកង់មុខទៅកង់ក្រោយ 2,760mm ដែលទំហំនេះគឺដូចទៅនឹងទំហំរថយន្ត Toyota Fortuner ជំនាន់ទី១។ នោះគឺមានន័យថាវាផ្តល់ជូននូវទំហំធំទូលាយជាងគេនៅក្នុងថ្នាក់របស់វាដូចជា: Toyota Rush, Mitsubishi Xpander និង Soueast DX7។ ជាមួយនឹងទំហំនេះយើងរំពឹងថារថយន្ត Maxus D60 នឹងផ្តល់ជូនភាពធំទូលាយនៃផ្នែកកាប៊ីនខាងក្នុង និង កន្លែងផ្ទុកសម្ភារៈបានគ្រប់គ្រាន់។

សម្រាប់ផ្នែកម៉ាស៊ីន, Maxus D60 បានបំពាក់ដោយម៉ាស៊ីនតួបូចំណុះ1.5T, 4ស៊ីឡាំង ហើយភ្ផាប់ជាមួយប្រអប់លេខអូតូ៧វគ្គដោយផ្តល់នូវកម្លាំងខ្លាំង 169PS និងកម្លាំងរមួល 250Nm ដែលកម្លាំងនេះគឺខ្លាំងជាងដៃគូរប្រកួតប្រជែង។ ប្រព័ន្ធម៉ាស៊ីនគឺដំណើរការបានល្អដែលសមជាមួយនឹងតួរថយន្ត ហើយគ្រឿងក្រោមក៏រឹងមាំនឹងល្អ ដែលធ្វើឱ្យការបើកបរពិតជាងាយស្រួលនិងល្អប្រសើរ។ លោកអ្នកនឹងទទួលបានកម្លាំងគ្រប់គ្រាន់សម្រាប់រាល់ការបើកបរ និង សន្សំសំចៃប្រេងឥន្ធនៈ ក៏ដូចជាការបង់ពន្ធផ្លូវទាបផងដែរ។

ផ្នែកខាងក្នុងគឺពិតជាពិសេស, Maxus D60 វាពិតជាបានរចនាយ៉ាងល្អឥតខ្ចោះដែលមើលទៅស្រស់ស្អាតល្អដោយការរចនាបែបថ្មីនៃពណ៌ក្រហមលាយខ្មៅ ហើយពូកស្បែកពិតជាទន់ល្អដែលផ្តល់ឱ្យអ្នកនូវប្រណីតភាព និងទទួលបាននូវផាសុកភាព។ នៅក្នុងរថយន្ត Maxus D60 បានបំពាក់ដោយលក្ខណៈពិសេសៗស្តង់ដារដ៏ទំនើបជាច្រើនដូចជា: ប្រព័ន្ធកំណត់ល្បឿនថេរ, ចង្កូតប្រើថាមពលអេឡិចត្រូនិច, ប្រព័ន្ធសោរឆ្លាតវៃsmart key, sportify playlist, Bluetooth និង USB, ប្រព័ន្ធម៉ាស៊ីនត្រជាក់ចែកជា២ផ្នែក មុខក្រោយ ហើយនោះក៏ព្រោះតែ Maxus ចង់អោយអ្នកប្រើប្រាស់ទទួលបាននូវភាពងាយស្រួលនិងទាន់សម័យ។ វាក៏បានបន្ថែមជាមួយមុខងារពិសេសៗទៀតដូចជា: ប្រព័ន្ធហ្វ្រាំងអេឡិចត្រូនិច និង Autohold ដែលជំនួយពេលស្ទះចរាចរណ៏, ប្រព័ន្ធផ្តល់ដំណឹងសម្ពាធកង់ រួមនឹងមុខងារផ្សេងៗទៀត។

ទាក់ទងនឹងប្រព័ន្ធសុវត្ថិភាពវិញ, រថយន្ត Maxus D60 ផ្តល់ជូននូវពោងសុវត្ថិភាពសម្រាប់អ្នកបើកបរ, អ្នកដំណើរ និងពោងសុវត្ថិភាពចំហៀង, ប្រព័ន្ធទប់លំនឹង, ប្រព័ន្ធហ្វ្រាំងអេឡិចត្រូនិករួមនិងប្រព័ន្ធចុះចំណោទ, សេនស័រនឹងកាំមេរ៉ាក្រោយជំនួយពេលចតរថយន្ត, ប្រព័ន្ធ Engine Immobilizer ហើយរថយន្ត Maxus D60 ក៏ទទួលបានចំណាត់ថ្នាក់កម្រិតផ្កាយ៥នៃប្រព័ន្ធសុវត្ថិភាពដែលផ្តល់ដោយNCAP។ Maxus D60 ផ្តល់ជូននូវសុវត្ថិភាពខ្ពស់សម្រាប់លោកអ្នកនិងក្រុមគ្រួសារ ហើយចំណុចពិសេសមួយទៀតសម្រាប់ Maxus D60 គឺការធានាជូនរយៈពេល៥ឆ្នាំពីរោងចក្រផ្ទាល់ដែលធ្វើឱ្យអ្នកកាន់តែមានទំនុកចិត្តខ្ពស់ក្នុងពេលប្រើប្រាស់រថយន្ត Maxus។

មតិយោបល់